ហុងកុង៖ ប្រតិបត្តិករកាស៊ីណូ NagaCorp Ltd បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននេះនឹងផ្អាកគម្រោងធ្វើកាស៊ីណូ និងរមណីយដ្ឋានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ការអភិវឌ្ឍន៍គម្រោងរមណីយដ្ឋានរបស់ខ្លួននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី នឹងត្រូវផ្អាកដោយគ្មានកំណត់ពេលវេលាថានឹងចាប់ផ្តើមពេលណាវិញនោះទេ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបណ្តាលឱ្យប្រទេសជាច្រើនលើពិភពលោកបានដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ និងបានជំរុញឱ្យក្រុមហ៊ុនមួយចំនួនកាត់ទំនាក់ទំនងជាមួយប្រទេសនេះ មានទាំងការបង្កកទ្រព្យសម្បត្តិ ឬបញ្ឈប់ប្រតិបត្តិការផ្សេងៗជាដើម៕