លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ក្រសួងយុត្តិធម៌បន្តអនុវត្តផែនការសកម្មភាពសម្អាតលុយកខ្វក់ដរាបណាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សម្រួចទិសដៅការងារបន្តពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ធ្វើយ៉ាងណាឲ្យដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ។

ក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានផ្ដល់អនុសាសន៍ជាដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ក្រុមការងារចំនួន ៣ ដែលទទួលបន្ទុកលើការស៊ើបអង្កេតហិរញ្ញវត្ថុ និងសម្រួចទិសដៅការងារបន្តដើម្បីឆ្លើយតបនឹងបញ្ហាដែលនៅដក់សល់នៅក្នុងសកម្មភាពការងាររបស់ ICRG-JG សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អប្រសើរលើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់ខ្លួន ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនៅពេលខាងមុខនេះ។

ក្រសួងយុតិធម៌បានដកស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រីមកចុះផ្សាយថា៖ «កិច្ចខិតខំប្រឹងប្រែងនេះពោលគឺដើម្បីធ្វើយ៉ាងណាដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ»។

ក្រុមការងារទាំងបីដែលត្រូវធ្វើការពិនិត្យរួមមាន ក្រុមការងារទី១ ទទួលបន្ទុកទាក់ទងនឹងការស៊ើបការណ៍ហិរញ្ញវត្ថុ ក្រុមការងារទី២ ទទួលបន្ទុកទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងក្រុមការងារទី៣ ទទួលបន្ទុកទាក់ទងនឹងការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស។

គួរឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមឃ្លាំមើលការលាងលុយកខ្វក់ពិភពលោកបានដាក់ព្រះរាជាណាចក្រកម្ពុជាក្នុងបញ្ជីប្រទេសដែលងាយរងគ្រោះដោយការលាងលុយកខ្វក់ជាលើកទី២។ ការដាក់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយក្រុមការងារហិរញ្ញវត្ថុ (Financial Action Taskforce, FATF) ដែលជាស្ថាប័នដ៏មានឥទ្ធិពលខាងឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោក។

ទន្ទឹមគ្នានេះ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) នឹងបំពេញបេសកកម្មរបស់ខ្លួនរហូតដល់ប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក