ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ មនុស្សចាស់បានបន្សល់ទុកស្នាដៃជូនជាតិមាតុភូមិយ៉ាងត្រចះត្រចង់

បន្ទាយមានជ័យ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែង ដោយជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការផ្ដល់ភាពកក់ក្ដៅជូនមនុស្សចាស់ ដោយថាមានមនុស្សចាស់ទើបមានកម្ពុជាបច្ចុប្បន្ននេះ។

ក្នុងសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ អាណត្តិទី២ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមីនា ម្សិលមិញលោក កែ គឹមយ៉ាន បានថ្លែងថា៖ «ពិតណាស់មនុស្សចាស់ បានបន្សល់ទុក្ខនូវស្នាដៃកេរ្តិ៍ឈ្មោះដ៏ត្រចះត្រង់មិនអាចកាត់ថ្លៃ និងបានពលីគ្រប់បែបយ៉ាងការពារជាតិមាតុភូមិពីការឈ្លានពានទឹកដី ដោយបានបូជា លះបង់សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារដើម្បីជាតិ រហូតដល់ប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពក្រោមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើម ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រែក្លាយពីប្រទេសដែលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ខ្មៅងងឹតរហូតមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់» ។

យោងតាមរបាយការណ៍របស់សមាគមន៍មូលនិធិមនុស្សចាសខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថិតិមនុស្សវ័យចាស់សរុបចំនួន ៦៦ ០៧០នាក់ (ស្រី៣៧ ៩៣៧នាក់) ក្នុងនោះ អាយុចាប់ពី៦០ ដល់៦៩ឆ្នាំ សរុប ៤២ ៤៩២នាក់/ស្រី ២៣ ៦៧៤នាក់ អាយុចាប់ពី៧០ ដល់៧៩ឆ្នាំ សរុប ១៦ ៩៧៦នាក់/ស្រី ៩ ៩៣៥នាក់ អាយុចាប់ពី ៨០ឆ្នាំឡើង សរុប ៦ ៦០២នាក់/ស្រី ៤ ៣២៨នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក