ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌាចង់ឱ្យមានជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឥណ្ឌាចង់ឲ្យមានជើងហោះហើរដោយត្រង់មកកាន់ប្រទេសកម្ពុជា ជាពិសេសគឺមកកាន់ខេត្តព្រះសីហនុ ដើម្បីជំរុញវិស័យទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តនេះកាន់តែច្រើន។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី Devyani Uttam Khobragade ក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកស្រី ក៏បានលើកឡើងពីការពិភាក្សាដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន (Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌា និងកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា Logistic and Shipping Medical and Health Care IT Education ជាដើម។

លោកស្រីក៏បានណែនាំអំពីគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារដែលផ្តល់ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាជាពិសេសផ្តោតលើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡាក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្នើឱ្យទូតឥណ្ឌាប្រចាំកម្ពុជា ជួយផ្សព្វផ្សាយ និងជំរុញអ្នកទេសចរ និងអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ខណៈដែលខេត្តមួយនេះ ជាប៉ូលមួយក្នុងចំណោមប៉ូលអាទិភាពសំខាន់ៗទាំង៤ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិផ្អែកលើសក្កានុពលដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ចនិងធនធានធម្មជាតិដ៏ស្រស់ស្អាត។

លោកបន្តថា ក្នុងទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការមានរយ:ពេល ៧០ឆ្នាំកន្លងមក កម្ពុជា និងឥណ្ឌាមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ទេសចរណ៍ និងអប់រំទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ អ្វីដែលប្រជាជនកម្ពុជានៅចងចាំ គឺឥណ្ឌាបានផ្ដល់ជំនួយមនុស្សធម៌ក្នុងគ្រាដែលកម្ពុជាជួបការលំបាក និងបន្តការគាំទ្រសន្តិភាពនៅកម្ពុជា ធ្វើឱ្យកម្ពុជាមានឱកាសកសាងនិងអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌាឱ្យមក បណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ។

គួរឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានធ្វើការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់ មានដូចជាកំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិដែលត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ។ ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ កន្លងមកខេត្តព្រះសីហនុបានទទួលនាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១លើក ស្មើនឹង១៦គ្រឿង។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក