អ៊ុយក្រែន៖ អ្នកបាញ់ Sniper ជនជាតិអ៊ុយក្រែនម្នាក់បានសម្លាប់ឧត្តមសេនីយកំពូលម្នាក់របស់រុស្ស៊ី កាលពីពេលថ្មីៗនេះ ដែលអ្នកជំនាញនិយាយថា រឿងនេះនឹងធ្វើឱ្យលោក ពូទីន ក្តៅស្លឹកត្រចៀក។
លោក Andrei Sukhovetsky គឺជាមេបញ្ជាការនៃកងពលធំទ័ពអាកាសទី៧ របស់រុស្ស៊ី និងជាមេបញ្ជាការរងនៃកងទ័ពអាវុធរួមបញ្ចូលគ្នាទី៤១ ហើយរហូតមកដល់ពេលនេះគឺជាឥស្សរជនរុស្ស៊ីជាន់ខ្ពស់បំផុតដែលបានស្លាប់នៅក្នុងជម្លោះរហូតមកដល់ពេលនេះ។
ប្រភពយោធាបាននិយាយថា៖ «ឧត្តមសេនីយ Sukhovetsky ត្រូវបានសម្លាប់ដោយអ្នកជំនាញបាញ់ Sniper របស់អ៊ុយក្រែន»។
លោក ពូទីន បានបញ្ជាក់ថា ឧត្តមសេនីយម្នាក់ត្រូវបានសម្លាប់នៅក្នុងសុន្ទរកថាដែលធ្វើបច្ចុប្បន្នភាពប្រជាជនរុស្ស៊ីអំពីវឌ្ឍនភាពនៃជម្លោះរយៈពេលប្រាំបីថ្ងៃចូលទៅក្នុងការលុកលុយដ៏សាហាវ។
ការស្លាប់របស់ឧត្តមសេនីយ Sukhovetsky ដែលត្រូវបានបញ្ជាក់ដោយមន្ត្រីក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី៕