ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

BREAKING NEWS : ករណីស្លាប់ជនជាតិខ្មែរចំនួនពីរនាក់ បុរសអាយុ ៧០ឆ្នាំ និងស្ត្រីអាយុ៤៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ថា យោងតាមរបាយការណ៍ពី៖

១-មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបាន បញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២:២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញ ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលដល់មន្ទីរពេទ្យ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩មុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID -19)។

២-ការិយាល័យស្រុកប្រតិបត្តិមេគង្គ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០៥នាទីល្ងាច។ ដោយទទួល បានព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថាមុនពេលស្លាប់ពីរទៅបីថ្ងៃ គាត់មានចេញរោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិជំងឺ ទឹកនោមផ្អែមប្រចាំកាយ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសពដើម្បីធ្វើការវិភាគ នៅថ្ងៃដដែល វេលាម៉ោង១៨:៣០ នាទីល្ងាច នៅទីតាំងផ្ទះរបស់សព ជាលទ្ធផលបានបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅផ្ទះដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក