ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោថា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងតួនាទីក្នុងសង្គមរបស់ស្ត្រី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ព្រះប្រការ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅក្នុងឱកាសនៃការប្រារព្ធ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពល សិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាកផុតពីព្រះរោគាព្យាធិជាអង្វែងតរៀងទៅ។

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចម៉ែដែលបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណ លើកស្ទួយវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំសិក្សាធិការ សុខុមាលភាព និងសុខដុមរមនាសង្គម ជាពិសេស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទ ក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី និងសមាគមកាយឫទ្ធិនារីកម្ពុជាដែល «បានចូលរួមចំណែកយ៉ាងប្រសើរថ្លៃថ្លាបំផុត ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកតម្កើងតួនាទីក្នុងសង្គមរបស់ស្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា»។

ក្នុងសារលិខិតនោះបានសរសេរថ្វាយព្រះអង្គថា៖ «ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ព្រះនាមមណ្ឌាទេវី ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស បុណ្យបារមី ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូម ព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ព្រះប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សម ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ»។

ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាស នៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក» និងជាព្រឹត្តិការណ៍ដែលត្រូវប្រារព្ធនៅទូទាំងសកលលោក ដើម្បីរម្លឹកពី ប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្រ្តី និងក្មេងស្រី។

ខួបលើកទី១១១ នៃទិវាអន្តរ ជាតិនារី ៨មីនា ឆ្នាំ២០២២នេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត» ក្នុងគោលបំណងបន្តរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព និងការបន្តលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគាំទ្រ និងជំរុញយ៉ាងសកម្មឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងបុរស ទាំងស្ត្រី ដើម្បីបន្តលើកកម្ពស់សិទ្ធិសេរីភាព ស្ថានភាពជីវភាព និងឋានៈតួនាទីរបស់ស្ត្រី និងជាពិសេស សុខដុមរមនាសង្គម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក