ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ផ្ញើសារលិខិតជូនពរសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងទិវានារីអន្តរជាតិ៨មីនា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ បានផ្ញើសារលិខិតមួយច្បាប់ជូនចំពោះ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ភរិយាប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ដោយបានជូនពរដល់សម្ដេច សៅ ទី ហេងសំរិន សមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាព ល្អបរិបូណ៌ និងជន្មាយុយឺនយូរ។ សម្ដេចតេជោបានជូនពរក្នុងឱកាសខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២។

សម្ដេចតេជោ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតា តាមជួយបីបាច់ថែរក្សាការពារ និងគាំទ្រដល់សម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រាបុត្រី បុត្រប្រសារ ព្រមទាំងចៅប្រុសស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាត។

ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាស នៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក» និងជាព្រឹត្តិការណ៍ដែលត្រូវប្រារព្ធនៅទូទាំងសកលលោក ដើម្បីរម្លឹកពី ប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្រ្តី និងក្មេងស្រី។

ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២នេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបន្តរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព និងការបន្តលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគាំទ្រ និងជំរុញយ៉ាងសកម្មឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងបុរស ទាំងស្ត្រី ដើម្បីបន្តលើកកម្ពស់សិទ្ធិសេរីភាព ស្ថានភាពជីវភាព និងឋានៈតួនាទីរបស់ស្ត្រី និងជាពិសេស សុខដុមរមនាសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក