ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីសង្គមកិច្ច ជំរុញដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តការការពារ បង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍វិធានសុខាភិបាល ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងទៅទទួលវ៉ាក់សាំងការពារឱ្យបានគ្រប់គ្នា។

ថ្លែងក្នុងពិធីឧបដ្ឋានសាលាបុណ្យនិងសមិទ្ធផលនានា នៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច ក្នុងខេត្តត្បូងឃ្មុំ លោករដ្ឋមន្ត្រី វង សូត បានរម្លឹកដល់ពលរដ្ឋកុំឱ្យធ្វេសប្រហែសចំពោះជម្ងឺកូវីដ-១៩ ដោយថាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកលនេះ។

លោករដ្ឋមន្ត្រី វង សូត ថាការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ហើយពលរដ្ឋគួរតែនាំគ្នាចេញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីធ្វើឱ្យសង្គមមានភាពស្សាំទៅនឹងការពារជម្ងឺដ៍កាចសាហាវមួយនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលាបុណ្យ និងសមិទ្ធផលនានានៅវត្តមង្គលវន្តទី២នេះ លោករដ្ឋមន្ត្រីសង្គមកិច្ច ក៏បានបញ្ជាក់បន្ថែមទៀតថា កត្តាសន្តិភាពក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំនូវការអភិវឌ្ឍន៍កសាងរីកចម្រើននូវហេដ្ឋារចនាសម្ពន្ធ៍នានានៅតាមមូលដ្ឋានពេញផ្ទៃប្រទេស ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បើទោះជាកម្ពុជារងវិបត្តិកូវីដ-១៩ក្ដី។

លោករដ្ឋមន្ត្រី វង សូត ថា៖ «អ្វីៗដែលយើងមានថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពទើបយើងអាចថែរក្សានិងកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀតបាន»។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងភរិយា បាននាំយកអំណោយរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេច សៅ ទី ហេងសំរិន នូវថវិកាចំនួន ១២០លានរៀល ដែលជាថវិការផ្ទាល់ខ្លួនសម្ដេចទាំងទ្វេរ និងបានមកពីសប្បុរសជននានាក្នុងការកសាងសាលាបឋមសិក្សាស្ទឹងតូច ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គិតត្រឹមថ្ងៃសុក្រ ទី៤ ខែមីនានេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣១,៧៣៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៣៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៥,៥៣៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៨៤៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១០,៣១០ករណី (ជាប្រភេទអូមីក្រុង) ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក