ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហានិភ័យ! វៀតណាមប្រកាសរកឃើញវីរុសកូវីដ-១៩ថ្មី កូនកាត់ឥណ្ឌា-អង់គ្លេស

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាម លោក Nguyen Thanh Long បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភានេះថា វៀតណាមបានរកឃើញនូវគំរូវីរុសកូវីស-១៩ថ្មី ដែលជាពូជកូនកាត់រវាងវីរុសកូវីដ-១៩ មានប្រភពនៅឥណ្ឌា និងកូវីដ-១៩ មានប្រភពពីអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះ វីរុសប្រភេទនេះអាចមានការរាតត្បាតបានយ៉ាងឆាប់រហ័សតាមរយៈខ្យល់។ នេះបើយោងតាមការចុះផ្សាយដោយកាសែត VN Express។

វៀតណាម គ្រប់គ្រងបានយ៉ាងល្អនូវស្ថានភាព កូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួនតាំងពីឆ្នាំមុន ប៉ុន្តែយ៉ាងណាមិញ ចាប់តាំងពីខែមេសាមក វៀតណាមត្រូវតតាំងម្តងទៀតនូវរលកថ្មីនៃការវាយលុកដោយកូវីដ-១៩ ពោលគឺមានករណីឆ្លងថ្មីច្រើនជាង ៣,៧០០នាក់ ក្នុងទីក្រុង និងខេត្តចំនួន ៣១ នៃចំនួនសរុប ៦៣ ខេត្ត និងទីក្រុងរបស់ខ្លួន។

ក្នុងការដកស្រង់សម្តីមួយ រដ្ឋមន្រ្តីសុខាភិបាល វៀតណាមបាននិយាយថា៖ "ប្រភេទថ្មីនៃវីរុស កូវីដ-១៩ ត្រូវបានរកឃើញក្រោយពីការពិសោធន៍ របស់យើង ដែលជាវីរុសប្រភេទបំលែងខ្លួនថ្មី។ វៀតណាមគ្រោងប្រកាសពីការរកឃើញវីរុសប្រភេទថ្មីនេះទៅកាន់ពិភពលោកក្នុងពេលឆាប់ៗ"។

កន្លងមកវៀតណាមបានរកឃើញនូវវ៉ារ្យង់ (Variant) ថ្មីចំនួន ៧ប្រភេទរួចមកហើយ រួមមានដូចជា៖ B1222, B1619, D614G, B117 (វីរុសរកឃើញមកពីចក្រភពអង់គ្លេស) និង B1351, A231 and B16172 (ប្រភេទវីរុសរកឃើញនៅប្រទេសឥណ្ឌា)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក