ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UN ប៉ាន់ប្រមាណថាចំនួនជនស៊ីវិលដែលបាត់បង់ជីវិតនៅក្នុងសង្គ្រាមអ៊ុយក្រែនមានជាង២០០នាក់

អន្តរជាតិ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនស៊ីវិលសរុបចំនួន២៤៩នាក់ត្រូវបានសម្លាប់ និង៥៥៣នាក់បានរងរបួសនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើននៃជនស៊ីវិលត្រូវបានបង្កឡើងដោយកាំជ្រួច ការវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងផលប៉ះពាល់នៃការផ្ទុះផ្សេងៗទៀត។

តួលេខនេះរាប់ចាប់ពីម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុកថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃពុធ ទី២ ខែមីនា។

កាលពីថ្ងៃពុធ យោធារុស្ស៊ីបានលាតត្រដាងជាលើកដំបូងនូវការបាត់បង់របស់ខ្លួននិងភាគីអ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទាហានរុស្ស៊ី ៤៩៨ នាក់ត្រូវបានសម្លាប់ និងជិត ១ ៦០០នាក់រងរបួស ខណៈទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ២ ៨៧០នាក់បានស្លាប់ និង ៣ ៧០០នាក់ផ្សេងទៀតបានរងរបួស។ ទីក្រុងមូស្គូ បានបន្ថែមថា ទាហានអ៊ុយក្រែនចំនួន ៥៧២នាក់ត្រូវបានចាប់ដាក់គុក។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងក្នុងសប្តាហ៍នៃការប្រយុទ្ធគ្នានេះដែលមានប្រហែល ២%នៃចំនួនប្រជាជនសរុបរបស់ប្រទេស។

លោក Grandi បានសរសេរនៅលើ Twitter ថា៖ «ដើម្បីមនុស្សរាប់លាននាក់ទៀតនៅក្នុងប្រទេសអ៊ុយក្រែន វាដល់ពេលដែលត្រូវស្ងាត់កាំភ្លើង ដូច្នេះជំនួយមនុស្សធម៌សង្គ្រោះជីវិតអាចត្រូវបានផ្តល់ជូន»។

តំណាងរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នានៅប្រទេសបេឡារុស្សកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីបទឈប់បាញ់មនុស្សធម៌ដែលអាចកើតមាន។ ទីក្រុងគៀវក៏បានស្នើសុំបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែនផងដែរ។

ទីក្រុងមូស្គូបានបញ្ជាកងទ័ពរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុនដោយអះអាងថាការលុកលុយនេះមានគោលបំណង ធ្វើឱ្យគ្មានយោធា និងធ្វើឱ្យខូចរដ្ឋាភិបាលក្នុងទីក្រុងគៀវដើម្បីបញ្ឈប់នូវអ្វីដែលហៅថា «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ផ្ដាច់ខ្លួន Donbass។ អ៊ុយក្រែនបានចោទរុស្ស៊ីពីការវាយលុកមិនសមហេតុផលនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក