ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រួសារទាហានរុស្ស៊ីដែលស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែននឹងទទួលលុយប្រមាណ ៦ម៉ឺន ៥ពាន់ដុល្លារពីរដ្ឋាភិបាលរុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងថាក្រុមគ្រួសាររបស់ទាហានរុស្ស៊ីដែលបានស្លាប់នៅក្នុងភារកិច្ចប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែននឹងទទួលបានសំណងជាងប្រាំពីរលានរូពី ឬស្នើនឹង ៦៥ ០០០ដុល្លារអាមេរិកពីរដ្ឋាភិបាល។

ក្នុងជំនួបជាមួយក្រុមប្រឹក្សាសន្ដិសុខរបស់ប្រទេសកាលពីថ្ងៃព្រហស្បត្តិ៍ លោក ពូទីន បានថ្លែងថា ក្រៅពីផ្ដល់សំណងជូនក្រុមគ្រួសារយុទ្ធជនដែលបូជាជីវិតហើយ ទាហានដែលរងរបួសក្នុងសង្គ្រាមនឹងមានសិទ្ធិទទួលលុយប្រមាណ ២៨ ០០០ដុល្លារក្នុងម្នាក់ ខណៈទាហានដែលមានពិការភាពអចិន្ត្រៃយ៍នឹងទទួលបានប្រាក់សោធនពេញមួយជីវិតពីរដ្ឋាភិបាល។

លោក ពូទីន បានប្រកាសពីការវាយលុយដែលកំពុងដំណើរការយ៉ាងត្រឹមត្រូវតាម កាលវិភាគ របស់ខ្លួន តែលោកក៏ទទួលស្គាល់ពីបញ្ហាមួយចំនួនដែលកំពុងវាយលុកនេះផងដែរដោយសារក្រុមសត្រូវបានរារាំងការជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធ។

លោក ពូទីន បាននិយាយថា៖ «ក្រុមជាតិនិយម និងពួកនិយមណាស៊ី ទាហានស៊ីឈ្នួលបរទេស រួមទាំងអ្នកមកពីមជ្ឈិមបូព៌ា កំពុងប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស។ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា មានទិន្នន័យគោលដៅពិតប្រាកដ រូបថតពីរបៀបដែលពួកគេដាក់ឧបករណ៍យោធាធុនធ្ងន់នៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក