ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មលើឥណ្ឌាជុំវិញការទិញអាវុធពីរុស្ស៊ី

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូបបានប្រាប់សភាថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលលទ្ធភាពនៃការដាក់ទណ្ឌកម្មប្រទេសឥណ្ឌាជុំវិញការទិញអាវុធពីរុស្ស៊ីពីទីក្រុងញូវដេលី។

មន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូង លោក Donald Lu បានលើកឡើងថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន កំពុង «សម្លឹងមើល» ថាតើត្រូវអនុវត្ត ឬមួយលើកលែងទណ្ឌកម្មលើប្រទេសដែលទិញអាវុធរុស្ស៊ី?

ថ្មីៗនេះ ប្រទេសឥណ្ឌាបានទិញប្រព័ន្ធការពារដែនអាកាស S-400 ពីទីក្រុងមូស្គូ ដោយបានប្រព្រឹត្តខុសនឹងច្បាប់របស់សហរដ្ឋអាមេរិកឆ្នាំ២០១៧ ដែលហៅថា Countering American Adversaries Through Sanctions Act (CAATSA) ដែលបានអនុម័តជាការឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក។

លោក Donald Lu បានប្រាប់សមាជិកសភាថា៖ «ខ្ញុំអាចធានាដល់អ្នកថា រដ្ឋបាលនឹងអនុវត្តតាមច្បាប់ CAATSA ហើយអនុវត្តច្បាប់នោះយ៉ាងពេញលេញ ហើយនឹងពិគ្រោះជាមួយសភា»។

ប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ ត្រូវបានដាក់ទណ្ឌកម្មក្រោម CAATSA ក្នុងខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានសហរដ្ឋអាមេរិកឈប់លក់យន្តហោះចម្បាំង F-35 ដោយសារតែការទិញ S-400 ពីប្រទេសរុស្ស៊ី។

បើតាមលោក Lu ប្រទេសឥណ្ឌាបានលុបចោលការបញ្ជាទិញយន្តហោះចម្បាំង MiG-29 ឧទ្ធម្ភាគចក្រ និងអាវុធប្រឆាំងរថក្រោះពីប្រទេសរុស្ស៊ីរួចហើយ ប៉ុន្តែសហរដ្ឋអាមេរិកចង់ឱ្យវាធ្វើបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក