ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កុំភ្លេច! វគ្គផ្តាច់ព្រ័ត្រយកកៅអីឡើងមក English Premier League ម៉ោង ៩យប់នេះ

អង់គ្លេស៖ ស្របពេលដែលអ្នកគាំទ្រជុំវិញពិភពលោក កំពុងចាប់ចិត្តទៅលើការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League រវាងក្រុមអង់គ្លេសទាំងពីរ ពោលគឺ Manchester City ទល់នឹងក្រុមតោខៀវ Chelsea នៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់នាម៉ោង ២ទាបភ្លឺនេះ នៅយប់ថ្ងៃទី២៩ ខែឧសភានេះ ក៏នៅមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏សំខានមួយទៀតដើម្បីប្រជែងកៅអីឡើងមក Premier League រដូវកាលក្រោយផងដែរ។

ការប្រកួត Play-Off ក្របខណ្ឌ EFL Championship នឹងចូលមកដល់នាវេលាម៉ោង ០៩៖០០នាទីយប់នេះ ខណៈបេក្ខភាពទាំងពីរពោលគឺ Swansea និង Brentford បានត្រៀមរួចរាល់ក្នុងការចាប់យកឱកាសដ៏សំខាន់នេះ។ ការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Wembley របស់អង់គ្លេស ដែលនឹងបើកឱ្យមានទស្សនិកជនផ្ទាល់នៅកីឡដ្ឋានប្រមាណ ១ម៉ឺននាក់ ក្នុងទំហំផ្ទុក ៩ម៉ឺនកៅអី ពោលគឺតិចជាងពាក់កណ្តាលបើប្រៀបទៅនឹងចំនួន ២ម៉ឺននាក់ដែលបានបើកឱ្យចូលទស្សនាការប្រកួតផ្តាច់ព្រ័ត្រ FA Cup រវាង Chelsea ទល់នឹង Leicester City កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។

គួរបញ្ជាក់ថា មុននឹងឡើងដល់វគ្គ Play-Off នេះ Brentford បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ និងបានទម្លាក់ក្រុម Bournemouth ក្នុងលទ្ធផលសរុបទាំង ២ជើង ៣-២ ខណៈគូប្រជែងវគ្គផ្តាច់ព្រ័ត្រនេះគឺ Swansea ដែលបញ្ចប់លីគ២ក្នុងចំណាត់ថ្នាក់លេខ ៤ បានទម្លាក់ក្រុម Barnsley ក្នុងលទ្ធផល ២-១។ នេះគឺជារាត្រីដ៏ជក់ចិត្តសម្រាប់ក្រុមទាំងពីរ ហើយមានតែមួយក្រុមប៉ុណ្ណោះដែលនឹងឡើងទៅក្របខណ្ឌកំពូល English Premier League អមជាមួយកញ្ចប់លុយយ៉ាងហោចណាស់ ១៣៥លានផោន ទៅ ២៦៥លានផោន។ ក្រុមដែលរង់ចាំឡើងទៅកាន់លីគកំពូលអង់គ្លេសរួចជាស្រេចរួមមាន Norwich City រួមជាមួយ Watford។ អញ្ចឹងកុំភ្លេច! តាមដានលទ្ធផល Play-Off Championship ដ៏ជក់ចិត្ត មុននឹងបន្តទស្សនាការប្រកួតផ្តាច់ព្រ័ត្រដ៏អស្ចារ្យរវាង Man City និង Chelsea នារាត្រីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក