ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្លិប Inter Miami របស់ Beckham រងការពិន័យរហូតដល់ ២លានដុល្លារអាមេរិក!

អាមេរិក៖ ក្លិបបាល់ទាត់ Inter Miami របស់តារាបាល់ទាត់ឆ្នើមសញ្ជាតិអង់គ្លេស David Beckham ត្រូវរងការពិន័យជាទឹកប្រាក់រហូតដល់ ២លានដុល្លារអាមេរិក ក្រោយត្រូវបានស៊ើបអង្កេតឃើញថាបានបំពានច្បាប់របស់លីគកំពូលអាមេរិក (Major League Soccer)។

ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំមុន អំឡុងពេលដែលក្លិប Inter Miami បានចុះកុងត្រានាំយកកីឡាករ Blaise Matuidi ពីក្លិប Juventus នៅក្នុងខែសីហា ឆ្នាំ ២០២០។ ក្របខណ្ឌ Major League Soccer បានប្រកាសដាក់ទណ្ឌកម្មក្លិប Inter Miami កាលពីថ្ងៃសុក្រកន្លងទៅ ដែលពាក់ព័ន្ធទៅនឹងបំពានលក្ខខណ្ឌ "Designated players" របស់លីគកំពូលអាមេរិកនេះ។ 

Designated players គឺជាគោលការណ៍មួយ ដែលកំណត់ឱ្យក្លិបនីមួយអាចនាំយកកីឡាករចំនួន ៣នាក់ដោយប្រើប្រាស់ខ្ទង់ចំណាយផ្សេង មិនពាក់ព័ន្ធនឹងការកំណត់ប្រចាំឆ្នាំរបស់ក្លិប ដែលអនុញ្ញាតដោយ MLS។ ក្រោយពីការស៊ើបអង្កេតបានបញ្ចប់ MLS បានរកឃើញថា កីឡាករ Matuidi គឺជាសមាជិកទី ៤ ដែលស្ថិតក្នុងក្របខណ្ឌ Designated players របស់ Inter Miami ដែលល្មើសទៅនឹងគោលការណ៍នេះ។

គួរបញ្ជាក់ថា ប្រាក់ពិន័យ ២លានដុល្លារនេះ គឺជាកំណត់ត្រាខ្ពស់បំផុតដែលមិនធ្លាប់មានពីការពិន័យក្លិបបាល់ទាត់នៅក្នុងក្របខណ្ឌលីគកំពូល Major League Soccer។ ក្លិបបាល់ទាត់ Inter Miami បច្ចុប្បន្ននេះដឹកនាំដោយអ្នកចាត់ការសញ្ជាតិអង់គ្លេស និងជាអតីតមិត្តរួមក្រុមរបស់ Beckham ផ្ទាល់គឺ Phil Neville៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក