ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតអាមេរិក គាំទ្រកម្ពុជាដែលចួលរួមបោះឆ្នោតឱ្យមានការបញ្ចប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Partrick Murphy បានអបអរសាទរដល់កម្ពុជាដែលបានចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន ១៤០ប្រទេសផ្សេងទៀត បោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាម និងដកទ័ពចេញពីអ៊ុយក្រែន។

លោក Partrick Murphy បានសរសេរនៅលើគណនី Twitter របស់លោកនៅថ្ងៃទី៣ ខែមីនានេះថា៖ «ល្អណាស់ដែលបានឃើញកម្ពុជា និងសិង្ហបុរីចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតក្នុងការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលប្រជាជាតិអាស៊ានភាគច្រើនបានគាំទ្រ បង្ហាញពីការឈ្លានពានរបស់រុស្ស៊ី និងទាមទារឱ្យបញ្ចប់សង្គ្រាមដែលគ្មានហេតុផលរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ពិភពលោកកំពុងចាត់វិធានការដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវ»។

កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស ១៤០ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា រុស្ស៊ីនឹងយល់ព្រោះអ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាមានគោលនយោបាយការបរទេសរបស់ខ្លួនដែលមានដូចជាការការមិនគាំទ្រការបំបែករដ្ឋ និងការមិនគាំទ្រទៅលើការប្រើកម្លាំងគំរាមកំហែងលើអ្នកដទៃ។

សម្ដេចថា៖ «ដូច្នេះពិតណាស់ថា រុស្ស៊ីនឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ ហើយយើង ក៏ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ»។

នៅថ្ងៃនេះស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាក៏បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តរបស់ប្រទេសកម្ពុជានេះផងដែរ ដែលថាបានសម្តែងសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ដែលរងគ្រោះពីការវាយប្រហារពីយោធារុស្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក