ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោ៖ ពិតណាស់ថារុស្ស៊ីនឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យយើងមានសិទ្ធិនឹងធ្វើសកម្មភាពដើម្បីការពារសច្ចៈធម៌

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការសម្រេចចិត្តរបស់សម្ដេច លើការបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ» ថាដើម្បីការពារសច្ចៈធម៌ និងជាការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ។

យោងតាមហ្វេសបុកផេកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit បាន​ផ្សាយថា ក្នុងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍គណបក្ស គណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ក៏ដូចជាសមាជិកសមាជិការាជរដ្ឋាភិបាលកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ថា សភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែដំណើរការ។ សម្ដេចយល់ថា បញ្ហានេះកម្ពុជាគួរតែមានសកម្មភាពខ្លះទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌកម្ពុជាខ្លួនឯងផង។ 

សម្ដេចបញ្ចាក់ថា៖ «ក្នុងក្របខណ្ឌអាស៊ានគឺយើងកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីនឹងចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន ដូច្នេះយើងត្រូវតែសំរេចដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បាន សម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយ ក្នុងនាមអាស៊ាន»។ 

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ការសម្រេចបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិចំពោះវិបត្តិអ៊ុយក្រែនគឺវាមានការចាំបាច់ដែលកម្ពុជាត្រូវសំរេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលនេះគឺជាជំហរដោយឡែករបស់កម្ពុជា។ 

សម្ដេចសង្ឃឹមថារុស្ស៊ីនឹងយល់ ព្រោះកម្ពុជាមាននយោបាយការបរទេសដែលមានដូចជាការការមិនគាំទ្រការបំបែករដ្ឋ និងការមិនគាំទ្រទៅលើការប្រើកម្លាំងគំរាមកំហែងលើអ្នកដទៃ។ 

សម្ដេចថា៖ «ដូច្នេះពិតណាស់ថា រុស្ស៊ីនឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ ហើយយើង ក៏ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ»។

កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស១៤០ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងពេលប្រជុំបោះឆ្នោតនោះ កម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះស្ថានការណ៍ដែលកំពុងកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើងដែលបណ្ដាលមកពីអរិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

កម្ពុជាបញ្ជាក់ថា ជំហររបស់ខ្លួនគឺ៖ «រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត»។

ក្រោយការសម្រេចរបស់កម្ពុជាចំពោះដំណោះស្រាយនេះ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានសម្ដែងនូវការកោតសរសើរចំពោះការសម្រេចចិត្តរបស់ប្រទេសកម្ពុជាដែលចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន ១៤០ប្រទេសផ្សេងទៀត ដើម្បីប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានា ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក