ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលដាក់ផែនការយុទ្ធសាស្ត្រជំរុញវិស័យកាត់ដេរនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលដាក់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះនឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក គង់ សាង នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង លើកឡើងថាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលតម្រូវឱ្យមាននូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមួយនេះ។ ក្នុងនោះរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

ជាមួយគ្នានេះ ខាងសមាជិករបស់សមាគម ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការអាជីវកម្ម ត្រូវអនុវត្តន៍ឱ្យបានល្អនូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូនបងប្អូនកម្មករនិយោជិតរបស់យើង ដោយសារតែមានករណីកើនឡើងនូវជំងឺបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

លោករដ្ឋមន្ត្រីជំរុញឱ្យមានសហគមន៍សុខសាន្តនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន តាមរយៈបង្កើនទំនាក់ទំនងល្អ យោគយល់គ្នារវាងថៅកែ និងកម្មករនិយោជិត ដើម្បីជាផលប្រយោជន៍រួមផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក