ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តៃវ៉ាន់ផ្តល់ពានរង្វាន់កិត្តិយសជូនអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Pompeo

អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការរួមចំណែករបស់គាត់ក្នុងការជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយកោះនេះ ខណៈដែលប្រទេសចិនបានរិះគន់លោក Mike ម្ដងទៀតថាជា "មនុស្សកុហក" ។

ជួបជាមួយ Pompeo នៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ លោកស្រី Tsai Ing-wen បានថ្លែងអំណរគុណដល់លោក Mike Pompeo សម្រាប់ការគាំទ្រដ៏យូរអង្វែងរបស់គាត់ចំពោះតៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់និយាយថា៖ «ដំណើរទស្សនកិច្ចពីមិត្តល្អដូចដែលលេខាធិការ Pompeo បញ្ជាក់អំពីមិត្តភាពដ៏រឹងមាំតៃវ៉ាន់-អាមេរិក»។

Tsai បានផ្តល់រង្វាន់ដល់លោក Pompeo នូវមេដាយកិត្តិយសកំពូលរបស់តែវ៉ាន់ Order of the Brilliant Star ជាមួយនឹង Grand Cordon។ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក Donald Rumsfeld គឺជាអ្នកផ្តល់កិត្តិយសមុនគេទៀត។

Pompeo ដែលពាក់ម៉ាសបិទមុខដែលមានទង់ជាតិសហរដ្ឋអាមេរិក និងតៃវ៉ាន់បានឆ្លាក់លើទង់ជាតិនោះ បានរៀបរាប់ថា លោកមានមោទនភាពចំពោះសមិទ្ធិផលរបស់គាត់ក្នុងពេលកំពុងកាន់តំណែងក្នុងការព្យាយាម និងធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយតៃវ៉ាន់ រួមទាំងការបញ្ជូនមន្ត្រីសហរដ្ឋអាមេរិកទៅទស្សនកិច្ចផងដែរ។

ប្រទេសចិនបានដាក់ទណ្ឌកម្មលើ «ការភូតកុហក និងបោកប្រាស់» របស់លោកPompeo និងមន្ត្រីកំពូលៗចំនួន២៧នាក់ផ្សេងទៀតក្នុងសម័យប្រធានាធិបតី Trump។

កាសែតរបស់រដ្ឋចិន People's Daily របស់ចិនបានផ្លូវការរបស់បក្សបានហៅ Pompeo នៅក្នុងការអត្ថាធិប្បាយមួយកាលពីថ្ងៃព្រហស្បតិ៍ថាជាអ្នកនយោបាយប្រឆាំងចិនដែលមាន «មោទនភាពយ៉ាងខ្លាំង» ក្នុងការភូតកុហក និងបោកបញ្ឆោតពេលកាន់តំណែង។

ការសែតចិនបានសរសេរថា៖ «ការឃុបឃិតជាមួយកងកម្លាំងខាងក្រៅមិនអាចនាំមកនូវសន្តិសុខ ឬសុខុមាលភាពសម្រាប់ប្រជាជនតៃវ៉ាន់ទេ»។

រដ្ឋបាលលោក ដូណាល់ ត្រាំ បានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ រដ្ឋបាលរបស់លោកត្រាំ បានលក់សព្វាវុធកម្រិតខ្ពស់ និងដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងតៃប៉ិ។

ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា និងការទូតរបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយព្យាយាមបង្ខំឱ្យកោះនេះទទួលយកការគ្រប់គ្រងរបស់ខ្លួន។

រដ្ឋាភិបាលជាប់ឆ្នោតរបស់កោះតៃវ៉ាន់និយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួនប្រសិនបើត្រូវបានវាយប្រហារ ហើយមានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្តអនាគតរបស់ពួកគេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក