ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទារកម្នាក់កើតនៅផ្លូវក្រោមដីកន្លែងភៀសខ្លួននៅទីក្រុងគៀវ

អន្តរជាតិ៖ នៅពេលដែលរុស្សី ចាប់ផ្តើមវាយប្រហារមកលើរដ្ឋធានីគៀវ របស់អ៊ុយក្រែន ទារកម្នាក់ក៏កំពុងកើតនៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យសម្ភពក្នុងទីក្រុង។

លោកស្រី Alena Shinkar ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសម្ភពមួយក្នុងទីក្រុងគៀវកាលពីពីរសប្តាហ៍មុនដោយសារ តែឈឺពោះឆ្លងទន្លេ។ លុះព្រឹកឡើងថ្ងៃទី២៤ ខែកុម្ភៈ គាត់បានភ្ញាក់ពីព្រលឹមដោយសំឡេងផ្ទុះក្បែរនោះ។

Alena បានឱ្យដឹងថានេះជាកូនដំបូងរបស់នាង។

ដោយសារតែស្ថានភាពបច្ចុប្បន្នពិបាកនឹងទទួលយកបង្កដោយសង្រ្គាមគាត់បាននិយាយថា៖ «យើងកំពុងរស់នៅក្នុងនរកពិតប្រាកដ។ ខ្ញុំមិននឹកស្មានថារឿងបែបនេះអាចកើតឡើងនៅសតវត្សរ៍ទី ២១ នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ឺរ៉ុបនោះទេ»។

គាត់និយាយដោយទឹកមុខក្រៀមក្រំសង្ឃឹមថាកូនម្នាក់នេះនឹងឃើញសន្តិភាព។

គ្រូពេទ្យ Yula ដែលបានសម្រាលកូនប្រុសរបស់គាត់ឈ្មោះ Mark កាលពីថ្ងៃទី ២៨ ខែកុម្ភៈបាននិយាយថា៖ «យើងមានសុវត្ថិភាពនៅទីនេះ បុគ្គលិកល្អៗកំពុងធ្វើការនៅទីនេះ ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះពួកគេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក