លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អាស៊ានអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន

អាស៊ាន៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញនូវការការព្រួយបារម្មណ៍ចំពោះស្ថានការណ៍សង្គ្រាម និងធ្វើឱ្យស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ឡើងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយសូមអំពាវនាវឱ្យមាន «បទឈប់បាញ់ជាបន្ទាន់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាពប្រកបដោយចីរភាពនៅក្នុងអ៊ុយក្រែន។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាងការពង្រីកការឈឺចាប់របស់ប្រជាជនស្លូតត្រង់។

អាស៊ានបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបង្ហាញនូវជំនឿថា មានតែការសន្ទនាដោយសន្តិវិធីទើបអាចការពារស្ថានការណ៍ពីការគ្រប់គ្រង និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជនស៊ីវិល និងយោធា ក៏ដូចជាផលប៉ះពាល់អវិជ្ជមានទូទាំងពិភពលោកផងដែរ។

អាស៊ានប្រកាសត្រៀមក្នុងការជួយសម្រួលតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានក្នុងការបង្កើតការសន្ទនាដោយសន្តិវិធីដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក