ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កប៉ាល់ថ្លៃបំផុតក្នុងពិភពលោករបស់មហាសេដ្ឋីរុស្ស៊ីត្រូវអាល្លឺម៉ងរឹបអូស

អាល្លឺម៉ង៖ អាជ្ញាធរអាល្លឺម៉ង់បានរឹបអូសកប៉ាល់ដ៏ធំបំផុត និងថ្លៃបំផុតរបស់ពិភពលោកពីលោក Alisher Usmanov បន្ទាប់ពីបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជាការដាក់ទណ្ឌកម្មក្រោមហេតុផលការវាយប្រហារយោធារបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននេះបើយោងតាមទស្សនាវដ្តី Forbes ។

លោក Usmanov មានដើមកំណើតពីប្រទេស Uzbekistan ត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទដោយចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបណ្តាលឱ្យមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់គាត់មិនឱ្យចូល ឬឆ្លងកាត់ប្រទេសសហភាពអឺរ៉ុប។

លោក Usmanov បានទិញកប៉ាល់ដែលចំណាយពេលជាង ៤ឆ្នាំក្នុងការសាងសង់ពីកន្លែងផលិតកប៉ាល់អាល្លឺម៉ង់ Lurssen ក្នុងតម្លៃ ៦០០លានដុល្លារ ក្នុងឆ្នាំ២០១៦ ។ វាបានជាប់ចំណាត់ថ្នាក់ជាកប៉ាល់ធំជាងគេបំផុតរបស់ពិភពលោកដោយទម្ងន់និងមានលក្ខណៈពិសេសដូចជាមានកន្លែងចុះឧទ្ធម្ភាគចក្រពីរគ្រឿង។

មហាសេដ្ឋីវ័យ ៦៨ឆ្នាំ លោក Usmanov បានចេញ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយបដិសេធការដាក់ទណ្ឌកម្មនេះថា៖ «ខ្ញុំជឿថាការសម្រេចចិត្តបែបនេះគឺអយុត្តិធម៌ ហើយហេតុផលដែលត្រូវបានប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មគឺជាការចោទប្រកាន់មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះដែលធ្វើឲ្យខូចកិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំនឹងប្រើគ្រប់មធ្យោបាយផ្លូវច្បាប់ដើម្បីការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ»។

សហភាពអឺរ៉ុបបានចោទប្រកាន់លោក Usmanov ថាជា «ជនផ្តាច់ការដែលគាំទ្រវិមានក្រឹមឡាំង»ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីន ហើយបាននិយាយថាគាត់គាំទ្រដល់អស្ថិរភាពរបស់រដ្ឋាភិបាលរុស្ស៊ីចំពោះអ៊ុយក្រែន។

ក្រៅពីនេះ អចលនទ្រព្យពីរកន្លែងនៅក្នុងចក្រភពអង់គ្លេសដែលត្រូវបានគេរាយការណ៍ថាមានតម្លៃសរុប ២៨០លានដុល្លារ ព្រមទាំងផ្ទះប្រណីតនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ Lausanne ប្រទេសស្វីស និង Sardinia ក៏ត្រូវបានរឹបអូសផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក