ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ានឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅចុងខែក្រោយ

ភ្នំពេញ៖ ប្រសិតពិសេសប្រធានអាស៊ានសម្រាប់អំពីមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពេលចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ លោក ប្រាក់ សុខុន ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ានៅខែក្រោយ នឹងជួបពិភាក្សាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងសមាជិកក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធានេះ។ លោកបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះលោកក៏នឹងចូលរួមចែកអំណោយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ាក្នុងមន្ទីរពេទ្យមួយផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក