ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរមីនអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមធ្វើឱ្យចំការមីនក្លាយទៅជាដីដែលមានសុវត្ថិភាព

ភ្នំពេញ៖ ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់ដៃគូរពាក់ព័ន្ធនានាចូលរួមទាំងអស់ ដើម្បីធ្វើយ៉ាងណាសម្រេចបានឱ្យចំការមីនទាំងអស់ប្រែក្លាយទៅជាដីដែលមានសុវត្ថិភាពនៅកម្ពុជា។

ថ្លែងនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី «វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ការបោសសម្អាតមីននៅកម្ពុជាបានក្លាយជាប្រវត្តិសាស្ត្រជោគជ័យរបស់កម្ពុជា ដែលបានមកពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

លោកបន្ថែមថា៖ «ដើម្បីជោគជ័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ ហើយថែមទាំងបង្កើននូវសន្ទុះទៅមុខជានិច្ចក្នុងការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ […] យើងត្រូវការបន្តកិច្ចសហប្រតិបត្តិការបែបនេះ។ យើងត្រូវការបន្តគាំទ្រវិស័យសកម្មភាពមីនរហូតដល់ថ្ងៃដែលចំការមីនចុងក្រោយបង្អស់ត្រូវបានប្រែក្លាយទៅជាដីដែលមានសុវត្ថិភាព។ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥»។

លោកទេសរដ្ឋមន្ត្រីរូបនេះក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះដៃគូអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ ទាំងក្នុងអតីតកាល និងបច្ចុប្បន្នដូចជា អូស្ត្រាលី បែលហ្សិក កាណាដា ចិន ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ ជប៉ុន សាធារណរដ្ឋកូរ៉េ ហុល្លង់ នូវែលហ្សឺឡង់ ន័រវេស្ស ស៊ុយអែត ស្វ៊ីស អង់គ្លេស អាមេរិក អង្គការ UNDP អង្គការ UNICEF និង GICHD ប្រតិបត្តិករបោសសម្អាតមីន និងបុគ្គលិកបោសសម្អាតមីន ដែលបានរួមចំណែកក្នុងការបោសសម្អាតមីន។

គួរឲ្យកត់សម្គាល់ផងដែរថា ការសិក្សានេះគូសបង្ហាញយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការរួមចំណែករបស់វិស័យសកម្មភាពមីន ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លទ្ធផលបានមកពីការសិក្សានៅកម្ពុជា បានផ្តល់នូវភស្តុតាងដ៏ច្បាស់លាស់អំពីផលប៉ះពាល់នៃសកម្មភាពមីន លើការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមកម្រិតផ្សេងៗ តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ដែលត្រូវប្រឈមដោយសហគមន៍មូលដ្ឋានរងផលប៉ះពាល់ដោយវត្តមាននៃយុទ្ធភណ្ឌគ្រឿងផ្ទុះ។ បន្ថែមលើនេះ ការសិក្សាបានបង្ហាញថាការរៀបចំ និងការអនុវត្តនូវកម្មវិធីសកម្មភាពមីន និងកម្មវិធីអភិវឌ្ឍន៍តាមបែបរួមបញ្ចូលគ្នា ផ្តល់នូវលទ្ធផលទាំងផ្នែកមនុស្សធម៌ និងការអភិវឌ្ឍកាន់តែប្រសើរ ព្រមទាំងបានបញ្ជាក់ថាភាពជាដៃគូរឹងមាំនៅគ្រប់កម្រិត ក្នុងនិងក្រៅវិស័យសកម្មភាពមីន អាចពង្រីកផលប៉ះពាល់ និងចីរភាពនៃកិច្ចខិតខំប្រឹងប្រែងវិស័យសកម្មភាពមីនឲ្យដល់កម្រិតអតិបរមា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក