លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រុស្ស៊ីបានច្រានចោលរបាយការណ៍ពីការស្លាប់របស់ទ័ពខ្លួន

មូស្គូ៖ យោធារុស្ស៊ីបានអះអាងកាលពីថ្ងៃពុធថា ទាហានរុស្ស៊ីចំនួន ៤៩៨នាក់ត្រូវបានសម្លាប់ និងជិត ១ ៦០០នាក់បានរងរបួស ក្នុងអំឡុងពេលការវាយលុកដែលកំពុងបន្តលើប្រទេសអ៊ុយក្រែន។ ការអះអាងនេះគឺបានច្រានចោលការរបាយការណ៍របស់អ៊ុយក្រែនដែលថាទ័ពរបស់រុស្ស៊ីបានស្លាប់គរជើង។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរបាយការណ៍វិញថាតាមការប៉ាន់ប្រមាណរបស់យោធារុស្ស៊ី អង្គភាពកងទ័ពអ៊ុយក្រែន និងកងកម្លាំងប្រដាប់អាវុធស្តាំនិយម បានបាត់បង់ទាហានយ៉ាងហោចណាស់ ២ ៨៧០នាក់ ខណៈ ៣ ៧០០នាក់ទៀតបានរងរបួសផ្សេង។

ក្រសួងបានបន្ថែមថា៖ «ទាហានអ៊ុយក្រែនប្រមាណ ៥៧២នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ»។

តួលេខផ្លូវការនៃជនរងគ្រោះដែលបានប្រកាសដោយទីក្រុងមូស្គូមានភាពខុសគ្នាយ៉ាងខ្លាំងពីការអះអាងដែលបញ្ចេញដោយទីក្រុងគៀវ ដែលបាននិយាយថាទាហានរុស្ស៊ីជាង ៥ ៨០០នាក់បានស្លាប់ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។

ទីក្រុងមូស្គូបានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុនដោយអះអាងថាវាជាជម្រើសតែមួយគត់ដែលនៅសេសសល់ដើម្បីការពារសាធារណរដ្ឋដែលបំបែកខ្លួន Donetsk និង Lugansk នៅភាគខាងកើតរបស់ប្រទេស «ការបំបែកខ្លួន» និង «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» គឺស្ថិតក្នុងចំណោមគោលដៅផ្សេងទៀតនៃប្រតិបត្តិការ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក