ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំទស្សនៈនៃវិនិយោគ «១បូក» ដល់ប្រធានតំបន់នៃវេទិកាសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីទស្សនៈរបស់សម្ដេចពាក់ព័ន្ធនឹងការវិនិយោគមិនប្រមូលផ្ដុំ «១បូក» ដើម្បីជួយយឹតយោងដល់ប្រទេសមួយទៀតក្នុងពេលដែលប្រទេសក្បែរខាងមានវិបត្តិ។

ក្នុងជំនួបជាមួយប្រធានកម្មវិធីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណប្រតិបត្តិនៃវេទិការសេដ្ឋកិច្ចពិភពលោក លោក ចូ អុកលី (Joo-Ok Lee) នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីការវិនិយោគ «១បូក» គឺជាការវិនិយោគនៅប្រទេស២ដែលក្បែរខាងគ្នា ដើម្បីដោះស្រាយបញ្ហានូវពេលដែលប្រទេសមួយជួបវិបត្តិនោះប្រទេសក្បែខាងអាចបំពេញការងារជំនួសបន្ថែមដើម្បីរក្សានូវការផ្គត់ផ្គង់ទំនិញ។

សម្ដេចក៏ទាញចំណាប់អារម្មណ៍លោក ចូ អុកលី ឱ្យចាប់អារម្មណ៍លើការអភិវឌ្ឍន៍វិស័យឌីជីថលផងដែរ។

លោក ចូ អុកលី បានអបអរសាទរដល់កម្ពុជាដែលមានការអភិវឌ្ឍន៍ជាខ្លាំង។ លោកថាប្រសិនជាគ្មានការរីករាលដាលនៃជំងឺកូវីដ-១៩ទេ កម្ពុជាពិតជារីកចំរើនជាងនេះទៅទៀត។

លោកបានបញ្ជាក់ប្រាប់សម្ដេចថា វេទិកាសេដ្ឋកិច្ចពិភពលោកនឹងរៀបចំនៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខ និងទទួលយកអនុសាសន៍របស់សម្ដេចតេជោដើម្បីបញ្ជូលក្នុងគំនិតនៃកិច្ចប្រជុំនេះផងដែរ។

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងបញ្ចុះបញ្ចូល ដែលមានមូលដ្ឋាននៅទីក្រុងខឹឡូនី ទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧១ ដោយវិស្វករអាល្លឺម៉ង់ និងជាសេដ្ឋវិទូ Klaus Schwab។ មូលនិធិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកភាគច្រើនទទួលបានពីក្រុមហ៊ុនសមាជិកចំនួន ១ពាន់របស់ខ្លួន ដែលមានប្រាក់ចំណូលច្រើនជាងប្រាំពាន់លានដុល្លារអាមេរិក ដែលឧបត្ថម្ភធនសាធារណៈចំពោះបេសកកម្មរបស់ខ្លួនថាជា «ការកែលម្អស្ថានភាពនៃពិភពលោកដោយមានការចូលរួមពីអាជីវកម្ម នយោបាយ ការសិក្សា និងអ្នកដឹកនាំសង្គម ដើម្បីរៀបចំរបៀបវារៈពិភពលោក តំបន់ និងឧស្សាហកម្ម»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក