BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៦៨ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៥ករណី ខណៈអ្នកជំងឺ ៤០២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣១,៣៧២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៣៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៥,០២៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៨១៨ករណី និងឆ្លងសរុបក្នុងសហគមន៍ ៩,៩៧០ករណី(ជាប្រភេទអូមីក្រុង) ៕