ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជំរុញដល់ក្រុមប៉ូលីសអាស៊ានបង្កើនការខិតខំធ្វើយ៉ាងណាឱ្យអាស៊ានគ្មានអំពើភេរវកម្ម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រុមប៉ូលីសអាស៊ាន ASEANAPOL ឱ្យចែករំលែកបទពិសោធន៍ព័ត៌មានដល់គ្នាធ្វើយ៉ាងណាពង្រឹងទំនាក់ទំនង និងបង្កើនសន្ដិសុខក្នុងតំបន់ធ្វើយ៉ាងណាឱ្យអាស៊ានគ្មានអំពើភេរវកម្ម។

ក្នុងជំនួបជាមួយក្រុមប្រតិភូប៉ូលីសអាស៊ាននៅវិមានសន្ដិភាពនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ប្រធាន សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការងាររបស់ប៉ូលីសអាស៊ាន និងបានជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ សម្ដេចបានលើកឡើងពីបំណងចង់ឱ្យប៉ូលីសអាស៊ានជាទូតដើម្បីពង្រីកទំនាក់ទំនង រវាងប្រទេសផងនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ផង។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផលែ្លត បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចតេជោ បានលើកទឹកចិត្តឱ្យ ASEANAPOL ទាំងអស់គ្នាបង្កើននូវកិច្ចសហប្រតិបត្តិការថែមទៀត។ ជាពិសេសទប់ស្កាត់ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណាប្រែក្លាយអាស៊ានឱ្យទៅជាអាស៊ានសូន្យភេរវកម្ម»។

ប្រតិភូប៉ូលីសអាស៊ាន បានទទួលយកអនុសាសន៍របស់នាយករដ្ឋមន្ត្រី និងប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ានឱ្យក្លាយជាតំបន់កិច្ចសហប្រតិបត្តិការណ៍សុខដុមបនីយកម្ម សន្ដិភាព និងស្ថិរភាព។

បញ្ហាភេរវកម្មបានកើនឡើងក្នុងភាពស្មុគស្មាញ និងបង្កការគំរាមកំហែងបន្ថែមទៀតដល់សហគមន៍ជុំវិញពិភពលោក រួមទាំងអាស៊ាន។ ការរីកចម្រើននៃអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបណ្តាលឱ្យបណ្តាញទូលំទូលាយនៃក្រុមសកលលោក និងតំបន់ ព្រមទាំងគំរូថ្មីនៃពួកជ្រុលនិយម។ អាស៊ានបានអនុម័ត និងការអនុវត្តអនុសញ្ញាអាស៊ានស្តីពីការប្រឆាំងភេរវកម្ម (ACCT) និងផែនការសកម្មភាពទូលំទូលាយអាស៊ានស្តីពីការប្រឆាំងភេរវកម្ម (ACPoA on CT) ចាប់តាំងពីឆ្នាំ២០១៣មក។

កម្ពុជាបានក្លាយជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលនឹងដឹកនាំការងាររបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ រួមទាំងកិច្ចប្រជុំធំៗរបស់អាស៊ានផងដែរ។ កាលពីថ្ងៃទី២ ខែមីនា សន្និសិទប៉ូលិសអាស៊ាន ASEANAPOL លើកទី៤០ បានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក