ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គូស្នេហ៍អ៊ុយក្រែន-រុស្ស៊ីរត់គេចពីសង្គ្រាមដល់ប្រទេសហុងគ្រី

វីដេអូបង្ហាញ៖ បើទោះបីរុស្ស៊ី និងអ៊ុយក្រែនធ្វើសង្គ្រាមមើលមុខគ្នាមិនចំក៏ដោយ តែជម្លោះជាតិសាសន៍មិនអាចរារាំងក្ដីស្នេហាររវាងគូរស្នេហ៍មួយគូរនេះទេ។ លោក MIKHAIL LIUBLIN ជាជនជាតិរុស្ស៊ី និងមិត្តស្រីរបស់ខ្លួនជាជនជាតិអ៊ុយក្រែនបាននាំគ្នារត់មកកាន់ប្រទេសហុងគ្រី។

លោក MIKHAIL LIUBLIN បាននាំគូស្នេហ៍របស់ខ្លួនជាជនជាតិអ៊ុយក្រែនរត់ពីសង្គ្រាមបាននិយាយថា៖ «វាមិនមែនធម្មតាទេ ព្រោះខ្ញុំមិនដូចអ្នកផ្សេងនៅទីនេះទេខ្ញុំមកពីប្រទេសរុស្ស៊ី។ ខ្ញុំ (បាន) រស់នៅក្នុងប្រទេសអ៊ុយក្រែនប្រហែលមួយឆ្នាំ។ ហើយនៅពេលដែលរឿងឆ្កួតនេះបានកើតឡើង ខ្ញុំមិនយល់ទាល់តែសោះថាកំពុងមានអ្វីកើតឡើង ព្រោះវាប្រៀបដូចជារឿងដែលឆ្កួតមែនទែន។ ហើយរុស្ស៊ីនឹងត្រូវសងរាល់ទង្វើទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកពូទីនគួរតែត្រូវបានគេកាត់ទោស។ បាទ! វានឹងមានការលំបាកខ្លាំងណាស់ឥឡូវនេះ ប៉ុន្តែសង្ឃឹមថាវានឹងមានដំណោះស្រាយចេញ ហើយសង្ឃឹមថាអ៊ុយក្រែននឹងឈរជើងនឹងនរ ដោយសេចក្តីសប្បុរស និងការពិតនឹងត្រូវតែឈ្នះ»។

លោក MIKHAIL LIUBLIN និយាយថា៖ «នាងសប្បាយចិត្តណាស់ដែលបានមកទីនេះ ព្រោះយើងបានធ្វើដំណើរឆ្ងាយណាស់ពី Kyiv ទៅហុងគ្រី យើងបានចំណាយពេលជិតប្រាំថ្ងៃនៅក្នុងការធ្វើដំណើរតាមផ្លូវ ស្ទើរតែរាល់ថ្ងៃមានការបំផ្ទុះគ្រាប់បែក ឬការបាញ់ប្រហារ ប៉ុន្តែទីបំផុតយើងអាចមកដល់ទីនេះបានហើយ ស្ទើរតែមិនគួរឱ្យជឿ។ វាជាព្រឹត្តិការណ៍បន្តបន្ទាប់គ្នាដែលមិនទំនង ប៉ុន្តែសំណាងណាស់សម្រាប់ពួកយើងដោយសារមិនមានសំបុត្រសម្រាប់រថភ្លើងស្ទើរតែទាំងអស់ដែលយើងឆ្លងកាត់ ប៉ុន្តែនៅនាទីចុងក្រោយមានកន្លែងពីរបី បុរសនៅលើឡានក្រុងបានប្រាប់យើងថា អ្នកអាចជិះទៅបាន ប៉ុន្តែអ្នកគួរតែឈរនៅមួយជ្រុងម្ខាងរហូតដល់គោលដៅ ហើយយើងក៏ឆ្លើយថា អូខេបានប្រាកដជាមិនមានបញ្ហាអ្វីឡើយ ទីបំផុតយើងសម្រេចបានមកដល់គោលដៅហើយ ខ្ញុំនៅតែមិនអាចជឿបាន»។

លោក Mikhail Liublin ជាវិស្វករជនជាតិរុស្សី និងមិត្តស្រីជនជាតិអ៊ុយក្រែនរបស់គាត់ បានធ្វើដំណើរតាមរថភ្លើង និងឡានក្រុងរយៈពេលប្រាំថ្ងៃ ដើម្បីទៅដល់ប្រទេសហុងគ្រីចាកចេញពីទីក្រុង Kyiv ដែលលឺគ្រាប់បែកបានផ្ទុះពេញផ្លូវ ហើយពេលខ្លះពួកគេគិតថា នឹងមិនអាចបន្ដគោលដៅបានទៀតផង។

Liublin បាននិយាយថា៖ «មិនដូចអ្នកផ្សេងទៀតនៅទីនេះទេ ខ្ញុំមកពីប្រទេសរុស្ស៊ី។ ខ្ញុំបានរស់នៅក្នុងប្រទេសអ៊ុយក្រែនប្រហែលមួយឆ្នាំ»។

លោកបានបន្ថែមថា៖ «វាឆ្កួតហើយ។ រុស្ស៊ីនឹងត្រូវសងរាល់ទង្វើទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកពូទីន គួរតែត្រូវបានគេកាត់ទោស»។

ប្រធានាធិបតីរុស្សីលោក ពូទីន បានបញ្ជាឱ្យមាន "ប្រតិបត្តិការយោធាពិសេស" កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងយុទ្ធនាការដើម្បីរំសាយអាវុធអ៊ុយក្រែន និងចាប់យក «ពួកណាស៊ី» ដែលគាត់និយាយថាកំពុងគ្រប់គ្រងប្រទេស និងបំផ្លាញក្តីសង្ឃឹមនៃទំនាក់ទំនងជិតស្និទ្ធជាមួយលោកខាងលិច។

ជាច្រើនថ្ងៃនៅក្នុងការលុកលុយដែលបានបង្កឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិដ៏ធំ យោធារុស្ស៊ីបានព្យាយាមឡោមព័ទ្ធ និងបង្ក្រាបទីក្រុងនានារបស់អ៊ុយក្រែនដោយការទម្លាក់គ្រាប់បែកកាន់តែខ្លាំងនៅថ្ងៃពុធទី២ មីនា។

Liublin បាននិយាយថាគាត់និងមិត្តស្រីរបស់គាត់ដែលបដិសេធមិនបញ្ចេញឈ្មោះបានរកឃើញថាស្ទើរតែមិនគួរឱ្យជឿដែលទីបំផុតពួកគេបានបញ្ចប់ការធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ប្រទេសហុងគ្រីព្រោះស្ទើរតែរាល់ថ្ងៃមានការទម្លាក់គ្រាប់បែកឬការបាញ់ប្រហារ។

យុវជនរូបនេះបាននិយាយដោយស្នាមញញឹមយ៉ាងខ្លាំងថា៖ «វានឹងមានការលំបាកខ្លាំងណាស់ឥឡូវនេះ ប៉ុន្តែសង្ឃឹមថាវានឹងមានដំណោះស្រាយចេញ ហើយសង្ឃឹមថាអ៊ុយក្រែននឹងឈរជើងនឺងនរ ដោយសេចក្តីសប្បុរស និងការពិតនឹងត្រូវតែឈ្នះ»។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក