ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះគណបក្សបេះដូងជាតិ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បន្ទាប់ពីបានរកឃើញភាពមិនប្រក្រតីក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្ស។

តាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានចេញប្រកាសមួយដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។

ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកាសវនាការជាសាធារណៈ ដោយបិទផ្លូវតវ៉ា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង តាមលិខិតមួយច្បាប់ជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាយោងតាមការស្រាវជ្រាវនិងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ក្រសួងរកឃើញគណបក្សនេះបានប្រឌិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិក ដែលមានចេតនាទុច្ចរិតក្នុងការបង្កើនបរិមាណសមាជិក។

ក្នុងលិខិតនោះបញ្ជាក់ថា ក្នុងស្នាមមេដៃ ៤ ៧៨១មេដៃ ដែលផ្ញើជូនក្រសួងមហាផ្ទៃដោយគណបក្សបេះដូងជាតិ ក្រសួងបានរកឃើញថាមានស្នាមមេដៃផ្ដិតខុសពីស្នាមមេដៃពីអត្ដសញ្ញាណបណ្ណ ២០នាក់ ស្នាមមេដៃ ២០នាក់ផ្ដិតលើឈ្មោះអ្នកដទៃ ៥៤នាក់ ស្នាមមេដៃក្លែងក្លាយ ៧៤ស្នាមមេដៃ ២៨ស្នាមមេដៃមិនអាចធ្វើកោសល្យវិច័យបាន និង៥នាក់បានផ្ដិតស្នាមមេដៃលើឈ្មោះមនុស្ស២១នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក