ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ត្រី លី ធុជ ការស្រាវជ្រាវទិន្នន័យចម្ការមីននិងការពិនិត្យឡើងវិញនូវការប្រើប្រាស់ដីរំដោះរួចត្រូវតែដើរទន្ទឹមគ្នា

បាត់ដំបង៖ អនុប្រធានទី១ នៃអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ ជំរុញដល់ក្រុមការងារបោសសម្អាតមីន និងភាគីពាក់ព័ន្ធចូលរួមធ្វើយ៉ាងណាឱ្យសម្រេចជោគជ័យក្នុងការបោសសម្អាតមីនឱ្យអស់ពីកម្ពុជាក្នុងឆ្នាំ២០២៥។ លោកបានបន្ថែមថា នៅតែបន្តទៅមុខជានិច្ចហើយការស្រាវជ្រាវទិន្នន័យចម្ការមីនមិនបច្ចេកទេស (Non-Technical Survey) និងការពិនិត្យឡើងវិញនូវការប្រើប្រាស់ដី (Revisit) ត្រូវតែដើរទន្ទឹមគ្នា។

នៅក្នុងឱកាសដឹកនាំម្ចាស់ជំនួយចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពទី២នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង លោកទេសរដ្ឋមន្រ្ដី លី ធុជ បានលើកឡើងថា ដើម្បីជោគជ័យឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើការចលនាកៀរគរធនធាន និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែដំណើរការដោយរលូន និងដើរទន្ទឹមគ្នា។

លោកបញ្ជាក់ថា អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងបំពេញបេសកកម្មរួមគ្នា ជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដើម្បីឱ្យកម្ពុជារួចផុតពីគ្រាប់មីន។

លោកទេសរដ្ឋមន្រ្ដីបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តដែលបានកំពុងជួយ និងមិនទាន់បានជួយកម្ពុជា បន្តគាំទ្រ និងចូលរួម ដើម្បីបញ្ឈប់វត្តមានគ្រាប់មីន និងដើម្បីភាគជោគជ័យរបស់កម្ពុជា។

លោកបន្ថែមថា៖ «ការងារបោសសម្អាតមីនរបស់កម្ពុជានៅតែបន្តទៅមុខជានិច្ច ហើយការស្រាវជ្រាវទិន្នន័យចម្ការមីនមិនបច្ចេកទេស (Non-Technical Survey) និងការពិនិត្យឡើងវិញនូវការប្រើប្រាស់ដី(Revisit) ត្រូវតែដើរទន្ទឹមគ្នា ដើម្បីកាត់បន្ថយផ្ទៃដី កាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយធនធានបោសសម្អាត»។

ក្នុងរយៈពេលជិត៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក