លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING :ទីតាំងហានិភ័យមួយចំនួនដែលអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះថាមាន "អ្នកវិជ្ជមានកូវីដ-១៩ធ្លាប់បម្រើការឬទៅទីនោះ"

(ភ្នំពេញ) ៖​ អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងហានិភ័យ មួយចំនួន ដែលមានអ្នកវិជ្ជមានកូវីដ-១៩ធ្លាប់បម្រើការឬទៅទីនោះនៅលើទំព័រហ្វេកប៊ុករបស់ដោយរួមមានទីតាំងដូចខាងក្រោម៖

១៖គ្លីនិកគីរីរម្យ ដែលមានទីតាំងនៅផ្ទះលេខ ៧៧ ផ្លូវលេខ ១១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា (កម្រិតហានិភ័យ) ចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ

២៖ហាង បេប៊ីឃែរ (Baby Care) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ A៨៩ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។

៣៖ ហាង ឧត្តមសេរី កាត់ដេរ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៣០Eo ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។

៤៖ ធនាគារ កាណាឌីយ៉ា សាខា សុវណ្ណា ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវានៅទីតាំងខាងលើ។

៥៖ មន្ទីរសំរាកព្យបាល ពៅ សុខាត់ ដែលមានទីតាំងនៅផ្ទះលេខ ១ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ (កម្រិតហានិភ័យ) ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានជូនម្ដាយរបស់ខ្លួន ទៅទទួលសេវានៅទីតាំងខាងលើ នៅវេលាម៉ោង ៨៖២០ ព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១។

៦៖ ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកបម្រើការនៅទីតាំងនេះ។

៧៖ ឱសថស្ថាន សុភមង្គល ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩៨Eo ផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងខាងលើនេះ។

៨៖ ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ៦ល្ងាច មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំនៅទីតាំងខាងលើនេះនៅម៉ោង ៦ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក