ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទូតពីរស្នើកម្ពុជាចូលរួមនៅក្នុងចលនាអន្តរជាតិថ្កោលទោសការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន

ភ្នំពេញ៖ ទូតបារាំងនិងអាល្លឺម៉ង់ប្រចាំកម្ពុជាបានស្នើសុំឱ្យកម្ពុជាចូលរួមយ៉ាងសកម្មនៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសនេះ។ ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាកម្ពុជានឹងមិនគាំទ្រខាងណាទាំងអស់នេះ ជម្លោះនេះ។

ការស្នើសុំនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកស្រី សឿង រ័ត្នចាវី ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

លោកទូតទាំងពីរបានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន ហើយឱ្យមានការដកទ័ពរុស្ស៊ីភ្លាមៗ និងគ្មានល័ក្ខខ័ណ្ឌចេញពីទឹកដីអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតទាំងពីរបានរំឮកពីការអំពាវនាវរបស់បារាំង និងអាល្លឺម៉ង់ឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការចាប់ផ្តើមការចរចាឡើងវិញ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូតប្រទេសបារាំង និងអាល្លឺម៉ង បានស្នើឱ្យប្រទេសកម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែធ្វើជាប្រទេសផ្ចុងផ្តើមដំណោះស្រាយនេះជាមួយប្រទេសផ្សេងៗទៀតផងដែរ។

ស្ថានទូតបារាំងបានសរសេរនោះលើហ្វេសបុកផេករបស់ខ្លួនថា៖ «ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាការរំលោភលើគោលការណ៍គ្រឹះសំខាន់បំផុតនៃសណ្តាប់ធ្នាប់អន្តរជាតិ ការបោះឆ្នោតអនុប្បវាទមិនមែនជាជម្រើសនោះទេ»។

ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលហាក់បានឆ្លើយតបនឹងរឿងនេះហើយថា កម្ពុជានឹងរក្សាជំហរមិនគាំទ្រភាគីណានៃជម្លោះនេះទេដោយសារស្ថានភាពនៃជម្លោះលែងជាជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែនហើយ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងខេត្តតាកែវ សម្ដេចតេជោ ហ៊ុន សែន បានហៅការចូលខ្លួនរបស់អឺរ៉ុបក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជា «អឺរ៉ុបនីយកម្មលើទឹកដីអ៊ុយក្រែន»។ ដោយសារបែបនេះហើយទើបកម្ពុជាពិបាកក្នុងការរក្សាជំហររបស់ខ្លួនក្នុងសង្គ្រាមនេះ ហើយបានប្រាប់ទៅអន្តរជាតិថាកុំចាប់បង្ខំកម្ពុជាឱ្យគាំទ្រភាគីណាមួយនៃសង្គ្រាមនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក