អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទទូចថា បើទោះជាលោកខាងលិចបច្ចុប្បន្នមិនស្ថិតក្នុងជំហរផ្តល់សមាជិកភាពដល់ទីក្រុងគៀវក៏ដោយ ក៏ NATO នៅតែត្រូវប្រាកដថាប្រទេសនេះ «មានសុវត្ថិភាពទាំងស្រុង»។
លោក Zelensky បានប្រាប់រ៉យទ័រ និង CNN កាលពីថ្ងៃអង្គារថា៖ «ដៃគូរបស់យើង ប្រសិនបើពួកគេមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការយកអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ... ដោយសារតែរុស្ស៊ីមិនចង់ឱ្យអ៊ុយក្រែននៅក្នុងអង្គការ NATO គួរតែធ្វើការធានាសន្តិសុខរួមសម្រាប់អ៊ុយក្រែន»។
លោកបានពន្យល់ថា «ការធានាសុវត្ថិភាព» ទាំងនោះគឺចាំបាច់ដើម្បីធានាថា បូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រំដែនរបស់អ៊ុយក្រែនត្រូវបានការពារ ដោយសារមានទំនាក់ទំនងពិសេសជាមួយប្រទេសជិតខាង» ។
គួររំលឹកដែរថា កាលពីឆ្នាំមុន ទីក្រុងមូស្គូក៏បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ការធានាសន្តិសុខជាលាយលក្ខណ៍អក្សរថា អង្គការណាតូនឹងមិនពង្រីកខ្លួនទៅកាន់អ៊ុយក្រែន និងហ្សកហ្ស៊ី ដែលជាការរំពឹងទុកដែលមើលឃើញថាជាការគំរាមកំហែងដ៏សំខាន់ដោយទីក្រុងម៉ូស្គូ។ រុស្ស៊ីក៏បានជំរុញឱ្យប្លុកយោធាដែលដឹកនាំដោយអាមេរិក កាត់បន្ថយសកម្មភាពយោធាបង្កហេតុរបស់ខ្លួននៅជិតព្រំដែនរុស្ស៊ី ប៉ុន្តែអាមេរិកបានបដិសេធមិនបំពេញតាមការទាមទាររបស់រុស្ស៊ីទេ៕