ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាពង្រឹងកិច្ចសហការជាមួយអូស្ត្រាលីលើកាងារប្រយុទ្ធប្រឆាំងជាមួយបទល្មើសផ្សេងៗ

ភ្នំពេញ៖ កម្ពុជានិងអូស្ត្រាលីពង្រឹងសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងបទល្មើសនានា ដើម្បីធានាការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈកម្ពុជាធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀតជាមួយអូស្ត្រាលី។

ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារលើវិស័យនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្នងការនគរបាលសហព័ន្ធអូស្រ្តាលី លោក Reece Philip Kershaw បានលើកឡើងថា អូស្ត្រាលីនឹងបន្តជួយកម្ពុជានៅក្នុងការផ្ទេរចំណេះដឹង និងជំនាញពីនគរបាលអូស្ត្រាលីជូនដល់នគរបាលជាតិកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បង្ហាញការគាំទ្រនូវកិច្ចពិភាក្សារវាងលោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលសហព័ន្ធអូស្ត្រាលី អំពីការជួយជ្រោមជ្រែងការងារបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការផ្ទេរជំនាញនិងចំណេះដឹងពីនគរបាលអូស្ត្រាលីដល់នគរបាលកម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសនានាដែលកំពុងកើតមានក្នុងក្របខណ្ឌតំបន់ និងសកលលោកនេះ។

ជាមួយគ្នានេះក្រឡាហោម លើកឡើងថាប្រតិបត្តិការរវាងនគរបាលប្រទេសទាំងពីរ ជាពិសេសទៅលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនានាដែលកំពុងនៅជាធរមាន បានជំរុញឱ្យភាគីទាំងពីរបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្តទៀត។ លោកជំរុញឲ្យមានការពិនិត្យលទ្ធភាពចុះកិច្ចព្រម ព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទាំងឡាយណាដែលយល់ថាចាំបាច់ដើម្បីបំរើជាប្រយោជន៍ដល់នគរបាល និងប្រជាជនប្រទេសទាំងពីរ។

ស្នងការនគរបាលសហព័ន្ធអូស្ត្រាលី លើកឡើងថាក្នុងកិច្ចសហប្រតិបត្តការជាង២០ឆ្នាំមកនេះ នគរបាលកម្ពុជានិងអូស្ត្រាលី បានបន្សល់ទុកសមិទ្ធផលជាច្រើន និងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក