ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨៨ករណីថ្មី ក្នុងនោះករណីនាំចូល ២០ករណី ខណៈអ្នកជំងឺ ៤១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ២៨.៨២៥នាក់ ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២០៣នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២១.៣១៥នាក់៕