ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជប៉ុនផ្ដល់ថវិកាជាង៥២ម៉ឺនដុល្លារអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងស្ពានក្នុងខេត្តចំនួនបីនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាសរុបចំនួន ៥២៧ ១២២ ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ការសាងសង់ស្ពាននៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ។

ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះបានឲ្យដឹងថា គម្រោងទី១ គឺការសាងសង់ស្ពានបេតុងនៅស្រុកកោះធំ ខេត្តកណ្តាល ដែលមានទឹកប្រាក់ជាង១២ម៉ឺនដុល្លារ សម្រាប់ការដាក់ជំនួសស្ពានឈើចាស់មួយកន្លែង ដែលបានសាងសង់កាលពីប្រហែល៧០ឆ្នាំមុន ដោយស្ពានបេតុងថ្មីវិញ សម្រាប់ជាអត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនកសិផលទៅផ្សារ សិស្សទៅកាន់សាលារៀនជាដើម។

គម្រោងទី២ គឺការសាងសង់ស្ពានបេតុងមួយកន្លែងដែលធន់នឹងទឹកជំនន់ នៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងទឹកប្រាក់ជាង១៣ម៉ឺនដុល្លារ។ តាមរយៈគម្រោងនេះប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៤ ដែលជារឿយៗមិនអាចធ្វើដំណើរចេញពីផ្ទះរបស់ពួកគាត់បាននៅរដូវវស្សា នឹងអាចមានលទ្ធភាពប្រើប្រាស់បរិក្ខារសាធារណៈនានាបានពេញមួយឆ្នាំ។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងលើកកម្ពស់សកម្មភាពរបស់កសិករ តាមរយៈការផ្តល់នូវផ្លូវដឹកជញ្ជូនប្រកបដោយសុវត្ថិភាពសម្រាប់ផលិតផលកសិកម្ម។

គម្រោងទី៣ គឺការជួសជុលទំនប់ទឹក និងទ្វារទឹកចំនួនពីរ និងការសាងសង់ទ្វារទឹកថ្មីចំនួនមួយ នៃប្រព័ន្ធធារាសាស្ត្រទានកាំ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងទឹកប្រាក់ជាង២៦ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ មានស្ថេរភាពបានពេញមួយឆ្នាំ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៤ពាន់នាក់ ដែលបានរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺននាក់ ដែលបានជួបប្រទះការខ្វះខាតទឹកម្តងម្កាល ដោយសារតែការបង្ហូរទឹកពីទំនប់ធំផ្នែកខាងលើ មកទំនប់ទានកាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក