អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថាជើងហោះហើររុស្ស៊ីទាំងអស់នឹងបិទមិនឱ្យហោះលើដែនអាកាសអាមេរិក ទៀតឡើយ ដោយសារតែការឈ្លានពានរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលការព្រមានអំពីការសងសឹកបន្ថែមទៀតដែលនឹងកើតឡើង។
ថ្លែងកាលពីយប់ថ្ងៃអង្គារនៅក្នុងសុន្ទរកថា លោក បៃឌិន បានរិះគន់លោក វ្ល៉ាឌីមៀ ពូទីន ដោយនិយាយថាគាត់បាន គិតខុស ដោយការបញ្ជូនកងកម្លាំងទៅអ៊ុយក្រែនហើយថាគាត់ត្រូវតែ «បង់ថ្លៃខូចខាត»។
លោកប្រធានាធិបតីបាននិយាយថា ដែនអាកាសអាមេរិកឥឡូវនេះនឹងត្រូវបិទសម្រាប់ជើងហោះហើររុស្ស៊ី ដោយបង្ហាញថាវានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះបន្ថែមទៀតបន្ទាប់ពីមានការដាក់ទណ្ឌកម្មកាលពីកន្លងមក។
លោក ចូ បៃឌិន៖ «យប់នេះ ខ្ញុំនឹងប្រកាសថា យើងនឹងចូលរួមជាមួយសម្ព័ន្ធមិត្តរបស់យើង ក្នុងការបិទដែនអាកាសអាមេរិក រាល់ជើងហោះហើររុស្ស៊ី ធ្វើឱ្យរុស្ស៊ីឯកោបន្ថែមទៀត ដែលនឹងបិទសេដ្ឋកិច្ចរបស់ពួកគេ»៕