ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរទុកពេលឲ្យម្ចាស់បែរចិញ្ចឹមត្រីយ៉ាងយូរ ៣ឆ្នាំទៀតផ្លាស់ប្ដូរមុខរបរថ្មី

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញទុកពេលពី ២ ទៅ៣ឆ្នាំទៀតឱ្យម្ចាស់បែចិញ្ចឹមត្រី ឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ ខេត្តកណ្ដាល ដើម្បីឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកការងារឬមុខរបរថ្មី ដោយមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ថារហូតមកដល់ពេលនេះ ផ្ទះបណ្តែតឬបែចិញ្ចឹមត្រីប្រមាណជាង ២០០បែប៉ុណ្ណោះ ដែលបានសេសសល់ពីការរើរុះកាលពីខែមិថុនា ឆ្នាំមុន ដែលមានជាង ៨០០ខ្នង ដែលកំពុងបន្តចិញ្ចឹមត្រី ហើយអាជ្ញាធររាជធានីភ្នំពេញសម្រេចទុកពេលឱ្យពួកគាត់ក្នុងរយៈពេល ២ទៅ ៣ឆ្នាំ មុននឹងសម្រេចឱ្យពួកគាត់បញ្ឈប់មុខរបរចិញ្ចឹមត្រីក្នុងទន្លេនេះទាំងស្រុង ដើម្បីសម្រួលឱ្យពួកគាត់មានពេលវេលាសមស្របក្នុងការផ្លាស់ប្ដូរមុខរបរផ្សេងៗ។

លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកក៏ដូចជាបែចិញ្ចឹមត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើសំណង់មិនរៀបរយទាំងនោះចេញជាបន្តបន្ទាប់ ពីព្រោះការរស់នៅបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ធ្វើឱ្យចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រីនិងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យទឹកខូចគុណភាព បំពុល បរិស្ថាននិងប៉ះពាល់ដល់សោភ័ណភាពក្រុងភ្នំពេញផងដែរ។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញដើម្បីបង្កើនផលត្រីឱ្យកាន់តែសម្បូរបែបបម្រើដល់ការហូបចុកឱ្យបានគ្រប់គ្រាន់។

គួររំលឹកដែរថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយបានប្រាប់ទៅប្រជាពលរដ្ឋដែលរស់លើផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ត្រូវរុះរើចេញពីយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ។ បើពុំដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់។

សេចក្ដីជូនដំណឹងបន្តថា រដ្ឋបាលរាជធានីមានវិធានការបែបនេះ ដោយសារថាការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេ ធ្វើឱ្យផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក