ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋយល់ថាសមិទ្ធផលផ្លូវជាតិលេខ៣ថ្មីផ្ដល់ភាពងាយស្រួលនិងចំណេញច្រើន

តាកែវ៖ ប្រជាពលរដ្ឋដែលមកចូលកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ពីចោមចៅដល់ខេត្តកំពត នាព្រឹកថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ បានបង្ហាញការរីករាយ និងបានរៀបរាប់ពីភាពងាយស្រួលក្នុងការប្រើប្រាស់ផ្លូវនេះបន្ទាប់ពីសាងសង់រួច។ ពួកគេពេញចិត្តចំពោះអ្វីដែលទទួលបាននាពេលនេះ។

ស្ថិតក្នុងរោងដែលមានអ្នកចូលរួមប្រមាណជាង ២ពាន់នាក់នៅព្រឹកនេះ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លោក គង់ ម៉ាយ អាយុ៥៤ឆ្នាំ កំពុងតែអង្គុយរង់ចាំវត្តមានសម្ដេចតេជោ ក្នុងទឹកមុខសប្បាយរីករាយ បានងាកមកផ្ដល់បទសម្ភាសន៍ជាមួយ EAC News ថាលោកមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះ ជាពិសេសគឺការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៣នេះតែម្ដង។

លោកថា៖ «ពីមុនផ្លូវនេះជិះពីភ្នំពេញទៅកំពតជិះ ៣ម៉ោងអត់ទាន់ដល់ទេ ឥឡូវនេះជិះតែ ១ម៉ោងកន្លះអីដល់ហើយ ដោយសារផ្លូវវាស្អាតផ្លូវល្អ។ ផ្លូវបច្ចុប្បន្ននេះវាទូលាយមិនដូចពីមុនចង្អៀតគ្រោះថ្នាក់ចរាចរណ៍ក៏វាច្រើនឥឡូវសប្បាយចិត្តណាស់ ពេលដែលសម្ដេចធ្វើផ្លូវនេះឡើង»។

លោក អ៊ូច រ៉េន អាយុ ៦១ឆ្នាំ មានយោបល់ប្រហាក់ប្រហែលគ្នានេះដែរថា៖ «តាំងពីឆ្នាំ៩៨មកពិបាកណាស់ប្អូនផ្លូវហ្នឹង! ក្រឡុកច្រើនលំបាក ផ្លូវតូចផង ត្រូវជិះវាងពិបាកមែនទែនហ្មងមិនមែនថានេះទេ។ ទៅកំពតម្ដងៗរយៈពេល ៣ ទៅ៤ម៉ោងអីវិននោះបានដល់ពីកំពង់ស្ពឺទៅ ឥឡូវ ១ម៉ោង ឬ ១ម៉ោងជាងអីទៅដល់ហើយល្មមសមរម្យ! សប្បាយចិត្តណាដែលសម្ដេចនាយកបានធ្វើផ្លូវនេះ»។

អ្នកស្រី ណើ សារ៉ន ដែលងើបមកចូលរួមតាំងពីម៉ោង ៥កន្លះព្រឹក បានចែករំលែកពីបទពិសោធន៍នៃការប្រើប្រាស់ផ្លូវជាតិលេខ៣ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមថា ផ្លូវនេះពិបាកធ្វើដំណើរណាស់ដោយសារផ្លូវតូច ហើយខូចខាតជាច្រើនកន្លែង។ អ្នកស្រីថាពីមុនចំណាយពេលធ្វើដំណើរពីខេត្តតាកែវអស់ ៣ម៉ោងក៏មាន។

អ្នកស្រីថា៖ «បើនិយាយពីសម័យ ប៉ុល ពត មកផ្លូវវាពិបាកមែនទែន! មានការបាក់បែកខណៈបច្ចុប្បន្ននេះគឺស្រួលណាស់»។

ពួកគាត់បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថាការទទួលបានផ្លូវថ្មីដែលបានពង្រីក និងលើកគុណភាពនៅពេលនេះគឺបានជួយដល់ពលរដ្ឋរាប់ចាប់ពីការធ្វើដំណើរ សុវត្ថិភាពលើផ្លូវថ្នល់ និងការរកស៊ី។

កំណាត់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត មានប្រវែងជាង ១៣៤គីឡូម៉ែត្រ ផ្លូវនេះកាត់រាជធានី និងខេត្តចំនួន៥ រួមមានភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានសាងសង់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២១ ដោយប្រើពេលសាងសង់ចំនួន ៣៤ខែ ដែលចំណាយថវិការសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវនេះគឺខ្សែផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជាតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ និងភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តកោះកុង។ វាក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាសមុទ្រអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវេលេខ១២៣ ពីប្រទេសថៃមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជានិងប្រទេសជិតខាងផងដែរ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក