ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ចក្រី ហេង សំរិន អញ្ជើញពិនិត្យការសាងសង់អគារសិក្សា ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ : នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អងន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់ កាលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្នបានដំណើរសងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។

សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ”៣ការពារ​ ៣កុំ”ឲ្យបានខ្ជាប់ខ្ជួនបំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក