ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក បៃឌិន ថាលោក ពូទីន ត្រូវតែបង់ថ្លៃខូចខាតក្នុងសង្រ្គាមនៅអ៊ុយក្រែន

អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា លោកវ្ល៉ាឌីមៀ ពូទីន គិតខុសដោយបញ្ជាឱ្យមានការឈ្លានពានយោធាលើអ៊ុយក្រែន។

លោក បៃឌិន បាននិយាយកាលពីយប់ថ្ងៃអង្គារ ថា "ពេញមួយប្រវត្តិសាស្រ្តបានដឹងហើយថា នៅពេលដែលមានអ្នកឈ្លានពានប្រទេសគេមិនបង់ថ្លៃខូចខាតសម្រាប់ការឈ្លានពាន នោះពួកគេធ្វើឱ្យមានភាពវឹកវរថែមទៀត" ។

លោក បៃឌិន បានអះអាងបន្ថែមថា "សង្រ្គាមរបស់លោក ពូទីន ត្រូវបានគិតទុកជាមុន ខណៈដែលមេដឹកនាំរុស្ស៊ី បានច្រានចោលកិច្ចខិតខំប្រឹងប្រែងខាងការទូត ហើយគិតថាលោកខាងលិច និងណាតូនឹងមិនឆ្លើយតប។

លោក បៃឌិន បញ្ជាក់ច្បាស់ថា៖ «លោក ពូទីន នឹងត្រូវបង់ថ្លៃខូចខាតខ្ពស់ក្នុងរយៈពេលវែង»៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក