ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញមនុស្ស២៦នាក់ទៀតមានវិជ្ជមានកូវីដ-១៩ និងជាសះស្បើយ០៩នាក់ នៅខេត្តកំពង់ធំ

កំពង់ធំ : នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញវិជ្ជមានជំងឺ កូវីដ-១៩ ចំនួន ២៦នាក់ តាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័ស កូវីដ-១៩ (Rapid Test)។ ក្នុងនោះអ្នកមកពីរាជធានីភ្នំពេញ ចំនួន ០៣នាក់ អ្នកប៉ះពាល់អ្នកវិជ្ជមានដែលមកពីរាជធានីភ្នំពេញ ចំនួន ០២នាក់ និងកម្មកររោងចក្រ ជូហួយ រោងចក្រ វ៉ាឡុង និងរោងចក្រ ខាលីនតុន (ភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម) ចំនួន ១៩នាក់ និងអ្នកប៉ះពាល់កម្មការិនីរោងចក្រ (វ៉ាឡុង និងខាលីនតុន) ចំនួន០២នាក់ ដូចមានរាយនាមខាងក្រោមនេះ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តកំពង់ធំ បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក