ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ នរណាចង់លើកទ័ពទៅវាយយកកម្ពុជាក្រោមមកវិញ ខ្ញុំធ្វើក្តារមឈូសនិងកប់ខ្មោចឱ្យ

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឆ្លើយតបនឹងអ្នកដែលបានចូលមកខំមិនក្នុងទំព័រហ្វេសបុកសម្តេចដែលចង់ឱ្យកម្ពុជាលើកទ័ពទៅវាយយកកម្ពុជាក្រោមពីប្រទេសវៀតណាម ថាជាការបញ្ចេញយោបល់ដោយមិនបានគិតពីប្រវត្តិសាស្ត្រ និងជំរុញឱ្យអ្នកដែលចង់យកកម្ពុជាក្រោមមកវិញទៅធ្វើសង្គ្រាមដោយខ្លួនឯង ខណៈសម្ដេចត្រៀមក្ដារមឈូសនិងកប់ខ្មោចឱ្យ។

សម្ដេចបញ្ជាក់ថាប្រវត្តិនៃការបាត់បង់ដីកម្ពុជាក្រោមគឺបាត់តាំងពីយូរមុនសម្ដេចកើតទៅទៀត ហើយបច្ចុប្បន្នដីកម្ពុជាក្រោមបានក្លាយជាផ្នែកមួយនៃប្រទេសវៀតណាមដែលមានផែនទីច្បាស់លាស់ និងបានទទួលស្គាល់ដោយអន្តរជាតិថែមទៀតផងដែរ។

សម្ដេចបានផ្ដាំដល់អ្នកដែលចង់ធ្វើសង្គ្រាមយកដីនេះមកវិញថា៖ «ឱ្យអ្នកនោះទៅវាយយកដោយខ្លួន ទៅវាយចុះខ្ញុំនឹងធ្វើក្តារមឈូសនិងកប់ខ្មោចឱ្យ»។

សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។ 

ទឹកដីកម្ពុជាក្រោមដែលមានទំហំប្រមាណ ៦៧ ៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបារាំងកាត់ទៅឱ្យប្រទេសវៀតណាមគ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ លោក ត្រាំងឆាត ប៊ុត បានសរសេរក្នុងសៀវភៅកម្ពុជាក្រោមខ្មែរ និងវិបត្តិអន្តរជាតិ ថាលោកប្រធានាធិបតីបារាំង វាំងសង់អូរីយូល ដែលត្រលប់ពីប្រទេសអាល់ហ្សេរីវិញ មកដល់ទូឡុង បានចុះហត្ថលេខាឱ្យប្រើជាផ្លូវការភ្លាមនូវច្បាប់លេខ៤៩ ៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ កែប្រែលក្ខន្ដិកៈ កូសាំងស៊ីន នៅក្នុងសហភាពបារាំង។

មាត្រា២ នៃច្បាប់នោះ ចែងថា៖ «ដែនដីកូសាំងស៊ីន ត្រូវភ្ជាប់ទៅនឹងរដ្ឋសមាគមវៀតណាម ស្របតាមពាក្យនៃសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ និងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៩។ ដូចនេះ កូសាំងស៊ីន អស់មានលក្ខន្ដិកៈជាដែនដី (បារាំង) នាយសមុទ្រទៀតហើយ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក