ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ថាអឺរ៉ុបកំពុងបញ្ចូលខ្លួនក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងទាញអឺរ៉ុបឱ្យចូលទៅវ៉ៃរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលលែងជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតហើយ គឺជាសង្គ្រាមរុស្ស៊ី ជាមួយអឺរ៉ុប។

សម្ដេចតេជោ បានហៅការចូលខ្លួនរបស់អឺរ៉ុបក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជា «អឺរ៉ុបបនីយកម្មលើទឹកដីអ៊ុយក្រែន»។ ដោយសារបែបនេះហើយទើបកម្ពុជាពិបាកក្នុងការរក្សាជំហររបស់ខ្លួនក្នុងសង្គ្រាមនេះ ហើយបានប្រាប់ទៅអន្តរជាតិថាកុំចាប់បង្ខំកម្ពុជាឱ្យគាំទ្រភាគីណាមួយនៃសង្គ្រាមនេះ។

សម្ដេចថា៖ «សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៊ីអ៊ុយក្រែនទៀតទេ គឺជាសង្គ្រាមរវាងរុស្ស៊ីជាមួយអឺរ៉ុបហើយ។ តាមរយៈនៃការផ្ដល់ជំនួយយោធារហូតដល់យន្តហោះ នេះជាការលើកទឹកចិត្តបន្ថែមនៃការធ្វើសង្គ្រាម»។

សម្ដេចយល់ថាការគាំទ្រទាំងនេះនឹងធ្វើឱ្យសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរជាងមុន។ សម្ដេចរក្សានូវទស្សនៈរបស់សម្ដេចថាមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេ។

កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ សម្ព័ន្ធមិត្តណាតូបានបង្កើនការគាំទ្រនិងជំនួយបន្ថែមដល់អ៊ុយក្រែន ដែលរួមមានអាវុធប្រឆាំងរថក្រោះរាប់ពាន់គ្រាប់ កាំជ្រួចការពារអាកាសរាប់រយដើម និងអាវុធធុនតូចរាប់ពាន់គ្រាប់ និងគ្រាប់រំសេវជាច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន និងក៏កំពុងផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌រាប់លានអឺរ៉ូ រួមទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនផងដែរ។ បន្តថែមទៀតក្រុមសម្ព័នមិត្តក៏ផ្ដល់យន្តហោះចម្បាំង រួមទាំងការចល័តនាវាចម្បាំងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក