ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតចិន៖ ការកសាងជោគវាសនារួមកម្ពុជា-ចិន នឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរកាន់តែច្រើន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិនធៀន បានថ្លែងការឆ្លងកាត់បទពិសោធន៍នៃជំងឹកូវីដ-១៩ បានបង្ហាញពីភាពរឹងមាំនិងការស្មោះត្រង់រវាងកម្ពុជានិងចិនកាន់តែច្បាស់ និងបានបញ្ជាក់ថាការកសាងជោគវាសនារួមរវាងចិននិងប្រទេសកម្ពុជានឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនទាំងពីរកាន់តែច្រើនថែមទៀត។

លោក វ៉ាង វិនធៀន បានថ្លែងថា៖ «យើងមានហេតុផលគ្រប់គ្រាន់ដែលជឿថាកម្ពុជា ថ្ងៃស្អែកនឹងប្រសើរជាងនេះ។ ការកសាងជោគវាសនារួមចិននិងកម្ពុជានឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋប្រទេសទាំងពីរ»។

លោកក៏បានបញ្ជាក់ថាប្រទេសចិននឹងគាំទ្រដល់ការដឹកនាំអាស៊ានរបស់កម្ពុជា ដោយជឿថាកម្ពុជានឹងចូលរួមចំណែកកសាងសន្ដិភាព និងស្ថិរភាពក្នុងតំបន់កាន់តែច្រើន។ ប្រទេសចិនក៏គាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាផងដែរ។

លោកវ៉ាង វិនធៀន ថ្លែងបែបនេះក្នុងពេលចូលរួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងខេត្តតាកែវ៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក