ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំណាត់ផ្លូវទេសចរណ៍និងសេដ្ឋកិច្ចភ្ជាប់ពីភ្នំពេញទៅខេត្តកំពតត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពតមានប្រវែងជាង ១៣៤គីឡូម៉ែត្រ ផ្លូវនេះកាត់រាជធានី និងខេត្តចំនួន៥ រួមមានភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានសាងសង់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២១ ដោយប្រើពេលសាងសង់ចំនួន៣៤ខែ ដែលចំណាយថវិការសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវនេះធ្លាប់ត្រូវបានរដ្ឋាភិបាលស្ដាររួចម្ដងហើយកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ តែដោយសារមានកំណើននៃការធ្វើចរាចរណ៍ រដ្ឋាភិបាលក៏សម្រេចធ្វើការពង្រីកបន្ថែមពី២គន្លងមក៤គន្លង និងបំពាក់គ្រឿងគាំទ្រផ្សេងទៀត ដែលរួមមានការម៉េរ៉ាចាប់ល្បឿនតាមផ្លូវនេះផងដែរ។

ផ្លូវជាតិលេខ៣ គឺខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជាឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះក៏តភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តកោះកុង និងជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាសមុទ្រអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវេយលេខ១២៣ ពីប្រទេសថៃមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ដេលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជានិងប្រទេសជិតខាង។

កំណាត់ផ្លូវនេះកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសអ្នកធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់សំបូរដោយធនធានធម្មជាតិ ទេសភាពធម្មជាតិ តំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរសមុទ្រ ដែលជាចំណុចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

ផ្លូវនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក