ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងផែនការស្នើគ្រប់ម្ចាស់អង្គភាពសេដ្ឋកិច្ចសហការផ្ដល់ទិន្នន័យក្នុងពេលធ្វើជំរឿន

ភ្នំពេញ៖ ក្រសួងផែនការអំពាវនាវឱ្យម្ចាស់អង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទសហការផ្ដល់ទិន្នន័យដល់មន្ត្រីជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពន្លឿនការធ្វើជំរឿនឲ្យទាន់ពេលវេលានិងដោយរលូន។

រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ឆាយ ថន លើកឡើថា ដោយសារជំរឿនបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅកម្ពុជា ដូច្នេះម្ចាស់អង្គភាពសេដ្ឋកិច្ចទាំងអស់ត្រូវត្រៀមខ្លួនចូលរួមផ្ដល់ព័ត៌មាននិងទិន្នន័យជាក់លាក់ដល់មន្ត្រីជំរឿនទាំងអស់គ្នា ដើម្បីឱ្យស្ថាប័នជំនាញផ្តល់យោបល់ជូនរដ្ឋាភិបាល និងជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលធ្វើការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យសមហេតុផល ។

លោកបន្តថា ក្នុងយុទ្ធនាការនេះគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច បានចាត់តាំងមន្ត្រីជំរឿនឱ្យចុះទៅដល់អង្គភាពសេដ្ឋកិច្ចគ្រប់ខ្នាត រួមមានសហគ្រាសរដ្ឋ ឯកជន ក្រុមហ៊ុន រោងចក្រ សិប្បកម្ម វត្តអារាម សេវាកម្មផ្សេងៗនិងអាជីវកម្មលក់ដុំនិងលក់រាយដែលមានទីតាំងជាក់លាក់។

មន្ត្រីជំរឿននឹងធ្វើការចុះទៅសម្ភាសន៍ទាក់ទងនឹងអាជីវកម្មនោះ ដើម្បីប្រមូលទិន្នន័យសំខាន់ៗដែលសម្រេចបានសម្រាប់ជាធាតុចូលក្នុងការអនុវត្តនយោបាយផ្សេងៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គមវប្បធម៌ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។

លោកបានបញ្ជាក់ថា រាល់ព័ត៌មានទិន្នន័យដែលទទួលបានពីការធ្វើជំរឿនសេដ្ឋកិច្ចឬអង្គភាពសេដ្ឋកិច្ចទាំងអស់នឹងត្រូវរក្សាជាការសម្ងាត់សម្រាប់តែការងារជំរឿនប៉ុណ្ណោះ។

សូមបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចត្រូវធ្វើឡើងជារៀងរាល់១០ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្ដីពីស្ថិតិនៅមាត្រាទី ៦ ៧ ៨ និងអនុក្រឹត្យលេខ ១៥១អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២២។ ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅក្របខណ្ឌទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក