ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលហាមប្រជាពលរដ្ឋលេបថ្នាំ Molnupiravir មុនពេលវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ-១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតេស្តរកកូវីដ-១៩នោះទេ ព្រោះការប្រើប្រាស់បែបនេះនឹងបង្កឱ្យមានគ្រោះថ្នាក់ទៅដល់សុខភាព។

រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បន្តថាក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំលឹកអំពីនីតិវិធីស្តង់ដារដែលត្រូវប្រកាន់យក និងអនុវត្តសម្រាប់ការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះសម្បែង ដោយលើកឡើងអំពីការប្រើប្រាស់នូវឱសថ Molnupiravir នេះដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកលេបការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩នោះទេ។

លោកស្រីបន្ថែមថា៖‍ «ការភ័យខ្លាចឆ្លងជំងឺនេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះអ្វីដែលសំខាន់ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះគឺត្រូវរួមគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នោះទើបអាចកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវនេះបាន»។

លោកស្រីក្រើនរំលឹកថា ទោះបីជាប្រជាពលរដ្ឋសម្រុកទិញឱសថ Molnupiravir ដើម្បីយកមកស្តុកទុក ប៉ុន្តែប្រសិនបើខ្វះនូវការអនុវត្តន៍វិធានការការពារ ដូចនេះលទ្ធភាពនៃការឈឺរបស់ក្រុមគ្រួសារ នឹងមានគ្រប់ពេលវេលាទាំងអស់។ លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវតែរួមគ្នាការពារធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ល្បឿននៃការឆ្លងនៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក