ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីអ៊ុយក្រែន

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ប្រទេសចិនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនហើយ។

យោងតាមកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនបានដកស្រង់សម្តីពីស្ថានទូតចិនប្រចាំនៅអ៊ុយក្រែន បានឱ្យដឹងថា និស្សិតប្រហែល ៤០០នាក់ដែលមាននៅទីក្រុងកំពង់ផែសមុទ្រខ្មៅនៃ Odessa និង ២០០នាក់ទៀតមកពីរដ្ឋធានី Kyiv បានចាកចេញពីប្រទេសកាលពីថ្ងៃចន្ទ ខណៈពលរដ្ឋ ១ ០០០នាក់ផ្សេងទៀតត្រូវបានគេរំពឹងថានឹងត្រូវបានជម្លៀសទៅកាន់ប្រទេសជិតខាងនៅថ្ងៃអង្គារ។

ផែនការសម្រាប់ជើងហោះហើរ ដើម្បីយកពលរដ្ឋចិនចេញត្រូវបានផ្អាកកាលពីចុងសប្តាហ៍មុន ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងឡើង ដោយស្ថានទូតចិនប្រចាំនៅអ៊ុយក្រែនបានលើកឡើងពីហានិភ័យផ្នែកសន្តិសុខ។

កាលពីផ្ទុះការវាយប្រហារភ្លាមៗ ជនជាតិចិននៅអ៊ុយក្រែនមិនបានទទួលបានការណែនាំឱ្យចាកចេញពីប្រទេសនោះទេដោយស្ថានទូតណែនាំឱ្យដាក់ទង់ជាតិនៅកន្លែងដែលពួកគេរស់នៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក